Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ពិធីសម្ភោធ ព្រះវិហារ ព្រះហឫទ័យ ព្រះបេះដូងព្រះយេស៊ូ (ព្រែកតាទែន)

  ភ្នំពេញ៖ អាគារមួយខ្នង ដែលមានបន្ទប់សម្រាប់អធិដ្ឋាន ថ្នាក់សាលាមត្តេយ្យ និងបន្ទប់ស្នាក់នៅ មានទីធ្លាទូលាយជាន់ផ្ទាល់ដី បានបើសម្ពោធ និងប្រារព្ធពិធីប្រោះទឹក ព្រះពរដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨។ ពិធីនេះប្រារព្ធទៅក្រោម អធិបតីភាពលោក អូលីវីយេ Read More >>

ព្រះវិហារមួយខ្នងរួមទាំងសាលាមត្តេយ្យមួយខ្នង ដែលបានសាងនៅលើខ្នងភ្នំ

ព្រះសុីហនុ៖ ព្រះវិហារមួយខ្នងរួមទាំងសាលាមត្តេយ្យមួយខ្នង ដែលបានសាងនៅលើខ្នងភ្នំ ដែលមានទំហំដីប្រមាណជាមួយហិតា ស្ថិតក្នុងភូមិខ្លុង ទីរួមស្រុកស្រែអំបិល ខេត្តកោះកុង បានប្រារព្ធពិធីបុណ្យឆ្លង យ៉ាងឱឡារិក នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយេ Read More >>

ជនជាប់ឃុំក្នុង​ ខេត្តព្រះសីហនុ ទទួលការអប់រំតាមរយៈ​ អន្តរសាសនា

ព្រះសីហនុ៖​ ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។ Read More >>

មណ្ឌលភូមិសុខសាន្ត ស្រុកត្រាំកក់ខេត្តតាកែវ បានរៀបចំដំណើរកំសាន្ត ប្រចាំឆ្នាំសម្រាប់កុមារពិការធ្ងន់ កុមារខ្សោយសតិបញ្ញា ព្រមទាំងមាតាបិតា

ព្រះសីហនុ៖ តាមការរៀបរាប់របស់លោក កែវ ភោគ ប្រធានមណ្ឌលភូមិសុខសាន្តបានឲ្យដឹងថា នេះជាកម្មវិធីមួយរបស់ភូមិសុខសាន្ត ដើម្បីលើកទឹកចិត្តដល់កុមារជាជនពិការ និង មាតាបិតា។ ក្នុងន័យឲ្យកុមារមានកម្លាំងចិត្ត បានចូលរួមក្នុងសង្គម និងជាមួយបរិយាកាសខាងក្រៅ។ លោកថានៅភូមិសុខសាន្ត គឺបីខែម្តងមានជប់លៀង និងចុងឆ្នាំដំណើរកំសាន្តមកកំពង់សោម។ Read More >>

សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ឈ្វេងយល់អំពីការការពារបរិស្ថាន ធម្មជាតិ

ភ្នំពេញ៖ សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ចំនួនជាង២០ ស្ថាប័ន បានជួបជុំក្នុងជំនួបប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ការជួបជុំនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអូលីវីយេ ជ្មីតហស្ល៊េរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោករ័ត្ន Read More >>

សិក្ខាសាលាស្តីអំពីបញ្ហាប្រឈម និងទស្សនវិស័យរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន

តាកែវ៖ វិទ្យាស្ថាបសន្តប៉ូល នៅស្រុកត្រាំកក់ ខេត្តតាកែវ រួមសហការជាមួយសាកលវិទ្យាល័យន័រត្រេដាំ (Notre Dame)នៃប្រទេសអូស្ត្រាលី រៀបចំសិក្ខាសាលាស្តីអំពី “បញ្ហាប្រឈម និងទស្សនវិស័យរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន” ដើម្បីបញ្ជ្រាបឲ្យសិក្ខាកាមយល់ដឹងអំពីទស្សនវិស័យ និងបញ្ហាប្រឈមក្នុងគ្រួសារនានាដែលកំពុងតែកើតមាននៅក្នុងសង្គមកម្ពុជា និងតំបន់អាស៊ាន ដោយមានអ្នកចូលរួមជាង១៦០នាក់។ Read More >>

ព្រះសហគមន៍កាតូលិក ទទួលព្រះវិហារ ចំណាស់នៅលើកំពូលភ្នំបូកគោ ពីរាជរដ្ឋាភិបាលកម្ពុជា

កំពត៖ ព្រះសហគមន៍ទទួលព្រះវិហារចំណាស់នៅលើកំពូលភ្នំបូកគោពីរាជរដ្ឋាភិបាល ស្របពេលដែលព្រះសហគមន៍កាតូលិកកម្ពុជា ប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្រកល់ព្រះវិហារដ៏ចំណាស់មួយ នៅលើកំពូលភ្នំបូកគោ ឲ្យព្រះសហគមន៍កាតូលិកនៅកម្ពុជាមកគ្រប់គ្រង និងកាន់កាប់។ ពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ នៅមុខព្រះវិហារចំណាស់នេះ Read More >>

ព្រះសហគមន៍ ភូមិភាគភ្នំពេញ បើកឆ្នាំនៃគ្រួសាររយៈពេល៣ឆ្នាំ

ភ្នំពេញ៖ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយ លោក អូលីវីយេ ជ្មីតអីស៊្លែរ ជាអភិបាលព្រះសហគមន៍ បានបើកអង្គសន្និបាតស្តីអំពីឆ្នាំគ្រួសារ ដើម្បីរិះគិតអំពីក្រុមគ្រួសារតាមលទ្ធិនៃព្រះសហគមន៍កាតូលិក និងក្រុមគ្រួសារនៅក្នុងបច្ចុប្បន្នភាព។ អង្គសន្និបាតនេះប្រព្រឹត្តទៅរយៈចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ មករា ២០១៨ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល Read More >>