Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ឆ្នាំថ្មី សង្គមថ្មី

ភ្នំពេញ៖ លោក​អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបាន​អញ្ជើញ​ជាអធិបតី​នៃ​ពិធីបុណ្យ​អភិបូជាអរព្រះគុណព្រះជាម្ចាស់សម្រាប់ឆ្នាំ២០១៧និង​ដើម្បី​អបអរសាទរ​ឆ្នាំថ្មីឆ្នាំ​សកល​ ២០១៨នៅ​ព្រះវិហារ​ព្រះមាតា​នៃ​សន្តិភាព (អរិយក្សត្រ) នៅថ្ងៃ​ទី​៣០ធ្នូ២០១៧នេះដោយមានលោកបូជាចារ្យ​ និង​គ្រីស្ត​បរិស័ទ​មកពី​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​រួមជា​មួយ​​មណ្ឌលសកម្មភាព​​តាកែវ​ចូលរួមជា​ច្រើន​កុះករ។ នៅក្នុងធម្មទេសនា​នៃ​​ពិធីបុណ្យ​អភិបូជាលោក​អូលីវីយេបាន​ណែនាំ​គ្រីស្ត​បរិស័ទ​ថា នៅថ្ងៃនេះ​យើង​កំពុង​ឆ្លងឆ្នាំចាស់ទៅឆ្នាំថ្មី តែក្នុង​រដូវ​បុណ្យ​ព្រះយេស៊ូ​ប្រសូតនេះ​យើង​ស្វាគមន៍​​ព្រះកុមារយេស៊ូ​នៅក្នុង​ជីវិតថ្មី ដោយដឹងថាព្រះជាម្ចាស់​បាន​ណែនាំ​មនុស្ស​ឲ្យផ្សះ​ផ្សារ​គ្នា​​ទៅជាមនុស្សថ្មី។ លោក​បន្ត​ថា សូមអញ្ជើញបងប្អូន​អង្គុយ​នៅមុខរោងព្រះយេស៊ូ​ប្រសូត​ នោះ​បងប្អូន​នឹង​ឃើញ​សង្គមថ្មី​ដែល​ចាប់​ផ្តើម​ដោយ​ក្រុមគ្រួសារ។ លោក​អភិបាល​បញ្ជាក់ថា ក្រុមគ្រួសារសុខសាន្ត Read More >>

គ្រីស្តបរិស័ទនៅកម្ពុជាអរគុណរាជរដ្ឋាភិបាល

កំពត៖ គ្រីស្តបរិស័ទនៅកម្ពុជាអរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបាន ប្រគល់ព្រះវិហារ ដ៏ចំណាស់នៅឧទ្យាជាតិ ព្រះមន្នីវង្ស មកឲ្យព្រះសហគមន៍កាតូលិកនៅកម្ពុជាកាន់កាប់ និងគ្របគ្រង ប្រើប្រាស់ប្រតិបត្តិជំនឿតាមព្រះសហគមន៍កាតូលិក។ Read More >>

លោកអភិបាលអូលីវីយេ “ការិយាល័យនីមួយៗធ្វើឲ្យមានជីវិតរស់រវើក ក្នុងព្រះសហគមន៍”

ភ្នំពេញ៖ លោកអូលីវីយេ ជ្មីតហសេ្ល៊រ អភិបាល​ព្រះ​សហគមន៍ភូមភាគភ្នំពេញ ​មាន​ប្រសាសន៍​​ទៅកាន់ បុគ្គលិក​នៃការិ​យា​-​ល័យ​​នានានៃព្រះសហគមន៍​កាតូ​លិក ​ភូមិ​​ភាគ​ភ្នំពេញ ក្នុងពិធីប្រារព្ធ​បុណ្យ​ព្រះយេស៊ូប្រសូតសម្រាប់អ្នកបម្រើការតាមការិយា​ល័យនានា កាលពីថ្ងៃទី២០ ខែ​ធ្នូ​ឆ្នាំ២០១៧។ តាមកម្មវិធីដែលបានគ្រោងទុក គឺចាប់ផ្តើមអង្គប្រជុំដើម្បីស្តាប់យោបល់ និង​អនុសាសន៍នានាពីលោកអភិបាល ដែល​ការិយាល័យនីមួយៗត្រូវបំពេញ ព្រមទាំងព័ត៌មានអំពីព្រឹត្តិការណ៍ធំៗមួយចំនួនដែលនឹងកើតមានតាម Read More >>

ពិធីចែកសញ្ញាបត្របរិញ្ញាបត្រ ដល់និស្សិតជ័យលាភីចំនួន ៧៥នាក់នៃវិទ្យាស្ថានសន្តប៉ូល

តាកែវ៖ ពិធីចែកសញ្ញាបត្របរិញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ៧៥នាក់នៃវិទ្យាស្ថានសន្តប៉ូល និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ចំនួន៧៥នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានទទួលសញ្ញាប័ត្របរិញ្ញាបត្រ គ្រប់ៗគ្នា នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាព របស់ឯកឧត្តម តុប Read More >>

លោកអភិបាលអូលីវីយេ ជំរុញឲ្យមាតាបិតាយកចិត្តទុកដាក់ចំពោះបុត្រធីតា

ភ្នំពេញ៖ នៅក្នុងពិធីបុណ្យគោរពព្រះនាងម៉ារីមិនជំពាក់បាប និងអធិដ្ឋានពេញមួយយប់ដើម្បីការត្រាស់ហៅលើកទី៦៦នៃព្រះ​ស​ហ​គមន៍​កាតូលិកភូមិភាគភ្នំពេញ នៅ​ព្រះ​វិហារ​សន្តយ៉ូសែប មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង កាលពីថ្ងៃទី៧ ធ្នូ ២០១៧ នេះ លោកអភិបាលអូលីវីយេ បានជំរុញដល់មាតាបិតាទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះបុត្រធីតារបស់ខ្លួន នៅចំពោះមុខគ្រីស្តបរិស័ទជាច្រើនរយនាក់ដែលបានចូលរួមជាច្រើនរយនាក់។ នៅក្នុងធម្មទេសនានៃកម្មវិធីបុណ្យខាងលើ លោកអភិបាលអូលីវីយេ បានណែនាំគ្រីស្តបរិស័ទដោយមានប្រសាសន៍ដូច្នេះថា Read More >>

លោកអភិបាល អូលីវីយេ៖ ត្រូវមានកម្លាំងនិងសេចក្តីសង្ឃឹមទៅមុខជានិច្ច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ ព្រះសហគមន៍កាតូលិកតំបន់កំពត បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអាហារ ព្រមទាំងសម្ភារៈប្រើប្រាស់ ដល់ទណ្ឌិត និងជនត្រូវចោទក្នុងពន្ធនាគារ ខេត្តកំពត ចំនួនប្រមាណជាង ៧០០ នាក់ ក្នុងនោះស្រ្តីចំនួន ២៧នាក់។ Read More >>

លោកអូលីវីយេ ជ្មីតអីស្ល៊ែរ ប្រកាសទទួល លោកសិលា សុខធឿន និស្សិតទេវវិទ្យាល័យកម្ពុជា

ភ្នំពេញ៖ លោកអូលីវីយេ ជ្មីតអីស្ល៊ែរ ប្រកាសទទួល លោកសិលា សុខធឿន និស្សិតទេវវិទ្យាល័យសន្តយ៉ូហានម៉ារីវីយ៉ាណែក្នុងមុខងារថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៧ នៅព្រះវិហារព្រះកុមារយេស៊ូ នៅបឹងទំពុន នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង។ កម្មវិធីនេះ ធ្វើឡើងស្របពេល Read More >>

ពិធីបុណ្យឆ្លងព្រះវិហារ សន្តប៉ូល ស្ថិតក្នុងឃុំស្នឹង ខេត្តបាត់ដំបង នាថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ២០១៧

បាត់ដំបង៖ គ្រីស្តបរិស័ទយ៉ាងច្រើនកុះករមកពីព្រះសហគមន៍កាតូលិកនានា ក្នុងភូមិភាគបាត់ដំបង បានជួបជុំគ្នាក្នុងពិធីបុណ្យឆ្លងព្រះវិហារ សន្តប៉ូល ស្ថិតក្នុងឃុំស្នឹង ខេត្តបាត់ដំបង នាថ្ងៃទី ៨ខែ ធ្នូនេះ។ ពិធីបុណ្យប្រារព្ធទៅក្រោមអធិបតីលោក គីកេ ហ្វីការ៉េដូ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង រួមជាមួយបូជាចារ្យយ៉ាងច្រើនកុះករ។ Read More >>