Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ពិធីបុណ្យឆ្លងព្រះវិហារ សន្តប៉ូល ស្ថិតក្នុងឃុំស្នឹង ខេត្តបាត់ដំបង នាថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ២០១៧

បាត់ដំបង៖ គ្រីស្តបរិស័ទយ៉ាងច្រើនកុះករមកពីព្រះសហគមន៍កាតូលិកនានា ក្នុងភូមិភាគបាត់ដំបង បានជួបជុំគ្នាក្នុងពិធីបុណ្យឆ្លងព្រះវិហារ សន្តប៉ូល ស្ថិតក្នុងឃុំស្នឹង ខេត្តបាត់ដំបង នាថ្ងៃទី ៨ខែ ធ្នូនេះ។ ពិធីបុណ្យប្រារព្ធទៅក្រោមអធិបតីលោក គីកេ ហ្វីការ៉េដូ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង រួមជាមួយបូជាចារ្យយ៉ាងច្រើនកុះករ។ Read More >>

ពិធីផ្ទេរមុខងារ លោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិក នៅបាត់ដំបង

  បាត់ដំបង៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ព្រះសហគមន៍កាតូលិកបាត់ដំបងបានរៀបចំអភិបូជាផ្ទេរមុខងារ លោកបូជាចារ្យទទួល​ខុស​ត្រូវព្រះសហគមន៍កាតូលិក បាត់ដំបងក្រុង និង ព្រះសហគមន៍កាតូលិក តំបន់ទន្លេ នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។ ពិធីនេះបាន​​ប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក គីកេ ហ្វីការេដូ Read More >>

គ្រីស្តបរិស័ទ១៨និកាយទទួលអាហារសាមគ្គីរួមគ្នា ដើម្បីមិត្តភាពនិងសុខដុមនីយកម្មអន្តរនិកាយ

  រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សានៃក្រុជំនុំ ក្រុមប្រឹក្សា​នៃព្រះវិហារ សហគមន៍គ្រីស្តបរិស័ទ ព្រះសហគមន៍កាតូលិក និង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចំនួន១៨ក្រុមបាន​មកជួបជុំ គ្នាទទួលអាហារសាមគ្គីរួមគ្នាដើម្បីមិត្តភាព និងសុខដុម​នីយកម្មអន្តរនិកាយ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅសណ្ឋា​គារហ្គាឌែនស៊ីធីភ្នំពេញ Read More >>

លោកអូលីវីយេ៖ “ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីបង្ហាញខ្លួននៅមុខតុលាកាព្រះជាម្ចាស់”

រាជធានីភ្នំពេញ៖ លោកអភិបាល អូលីវីយេ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលលោកធ្វើជាអធិបតី​ក្នុងពិធីបុណ្យអភិបូជា នាឱកាសបុណ្យភ្ជុំ ព្រះវិហារសន្តយ៉ូសែបផ្សារតូច កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បុណ្យ​ភ្ជុំ​បិណ្ឌ​ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរណាស់មកហើយ។ ព្រះសហគមន៍​កាតូលិក​នៅកម្ពុជាប្រារព្ធបុណ្យរួមជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីនឹករឭកដល់មរណបុគ្គល​ទាំងឡាយ។ Read More >>

បុណ្យភ្ជុំយើងអធិដ្ឋានសម្រាប់មរណបុគ្គល

ខេត្តកំពត៖ ព្រះសហគមន៍កំពត-កែប ប្រារព្ធពិធីបុណ្យរំលឹកដល់មរណបុគ្គល ក្នុងអំឡុងពេល​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅឯព្រះវិហារកាតូលិកដ៏ចំណាស់មួយ ក្នុងរមណីដ្ឋានឧទ្យាន​ជាតិ​ព្រះមុនីវង្សភ្នំបូកគោ ដែលមានគ្រីស្តបរិស័ទប្រមាណជា២០០នាក់ចូលរួម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។ ព្រះសហគមន៍កាតូលិកកម្ពុជា បានទទួលការអនុញ្ញាតពីសន្តអសនៈ ក្នុងការប្រារព្ធ​ពិធីបុណ្យគោរពមរណបុគ្គលដែលត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ តាមប្រតិទិន​ព្រះសហគមន៍​កាតូលិក​​សកល មកប្រារព្ធនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ Read More >>

កុមារចូលរួមបោះជំរំ ដើម្បីយល់ដឹងអំពីរបៀបរស់នៅ

រាជធានីភ្នំពេញ៖ កុមារ​ចំនួន៨៤នាក់​ ដែលមាន​អាយុ៨ឆ្នាំដល់​ដប់បីឆ្នាំ​មក​ពី​ព្រះសហគមន៍​ផ្សារតូច អរិយក្សត្រព្រែកតាទែន សែនសុខ និង​ស្វាយប៉ាកបាន​ចូល​រួម​ក្នុង​កម្មវិធី​បោះ​ជំរំកុមារ​នៅ​ព្រះ​វិហារសន្ត​យ៉ូសែប ផ្សារតូចក្រោម​ប្រធានបទ “កូនល្អ សិស្សល្អ និង​មិត្តល្អ” ដើម្បី​យល់​ដឹង​អំពី​របៀប​នៃការរស់នៅ និង​ទំនាក់​ទំនង​នៅក្នុង​សង្គម​​។កម្មវិធី​នេះ​ប្រព្រឹត្តឡើង​​​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​១០ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការដឹកនាំដោយ​លោក​បូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ប៉ូល Read More >>

លោកបូជាចារ្យ ម៉ារីយ៉ូ ហ្គេហ្ស៊ី ថ្វាយអភិបូជាលាគ្រីស្តបរិស័ទកម្ពុជា

រាជធានីភ្នំពេញ៖ លោក​បូជា​ចារ្យ​ ម៉ារីយ៉ូ ហ្គេហ្ស៊ី បាន​ថ្វាយ​អភិបូជាលាគ្រីស្តបរិស័ទ​ទាំងរស់ទាំងស្លាប់​ជាលើកចុង​ក្រោយ​មុននឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​វិល​ត្រឡប់ទៅ​បម្រើព្រះ​សហ-គមន៍​​ប្រទេស​អ៊ី​តាលី ស្រប​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រធាន​ក្រុម​សាសនទូត​ពីមេ(PIME) កាល​ពី​ថ្ងៃទី​១០ កញ្ញា ២០១៧នេះ នៅព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ បឹង​ទំពុន ដោយ​មាន​គ្រីស្ត​បរិស័​ទ​ចូលរួម​ជា​ច្រើន​កុះករ។​ ជាកិច្ច​ចាប់ផ្តើម​ អ្នកស្រី Read More >>

សិក្ខាសាលាអ្នកគ្រួមត្តេយ្យភូមិភាគភ្នំពេញ

តាកែវ៖ អ្នកគ្រូសាលាមតេ្តយ្យ ដែលមកពីសាលាមត្តេយ្យនានា ទាំង៩មណ្ឌលកម្មភាព និងអង្គការ​មួយចំនួនរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចំនួន៥៤នាក់ បានចូលរួម សិក្ខាសាលា​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅព្រះសហគមន៍កាតូលិក​សន្តី​ម៉ារីញញឹម ភូមិចំកាទៀង ឃុំគូស ស្រុកត្រាំកក់ Read More >>

និស្សិតនៃវិទ្យាស្ថានសន្តប៉ូលបានទទួលជ័យលាភីលេខមួយក្នុងកម្មវិធី ពានរង្វាន់ត្នោតមាស

និស្សិតនៃវិទ្យាស្ថានសន្តប៉ូលនៅខេត្តតាកែវ បានដណ្តើមយកជ័យលាភីលេខមួយក្នុងកម្មវិធី “ពានរង្វាន់ត្នោតមាស ឆ្នាំ២០១៨” ដែលរៀបចំដោយមូលនិធិគីណាល់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការរបស់មូលនិធិគីណាល់ ដែលជាសហគ្រាសផលិតឱសថ ប៉េប៉េអឹម នារាជធានីភ្នំពេញ។ កម្មវិធីប្រកួត “ពានរង្វាន់ត្នោតមាស ឆ្នាំ២០១៨” Read More >>

ព្រះសហគមន៍សំដែងធម៌មេត្តា

ស្វាយប៉ាក៖ ព្រះសហគមន៍សន្តីម៉ារី ម៉ាដាឡា បានអនុវត្តគម្រោងការសំដែងធម៌មេត្តារបស់ភូមិភាគ ភ្នំពេញ ដោយចែករំលែកអំណោយឲ្យអ្នកក្រីក្រ នៅតំបន់ជិតខាង ចាប់ពី គីឡូម៉ែត្រលេខ ៩ ដល់ ភូមិ ព្រែកតាទែន រួម ៣០ Read More >>