Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១០២០គ្រួសារទទួលជំនួយមនុស្សធម៌ពីអង្គការការីតាសកម្ពុជា

ត្បូងឃ្មុំ៖ អង្គការការីកម្ពុជា រួមជាមួយអង្គការជាដៃគូ សហការជាមួយក្រសួងបរិស្ថាន និងអជ្ញាធរខេត្តត្បូងឃ្មុំ បាននាំយកជំនួយសង្គ្រោះបន្ទាន់ ប្រគល់ជូនប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០២០គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

តាមលោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាស
កម្ពុជា បានបញ្ជាក់ថា ៖ “ អង្គការការីតាសកម្ពុជារួមជាមួយនឹងម្ចាស់ជំនួយនិងដៃគូទាំងឡាយ តែងតែនៅជាមួយប្រជាជនដែលរងគ្រោះដោយសារគ្រោះមហន្តរាយ”។

លោករ័ត្ន វិរៈ អនុរដ្ឋលេខា តំណាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអរគុណអង្គការការីតាសកម្ពុជា ដែលបានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយអជ្ញាធរខេត្តដើម្បីឆ្លើយតប បន្ទាន់ និងជួយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។ លោកបន្តថា ការនាំជំនួយសប្បុរសធម៌ប្រគល់ជូនប្រជាពលរដ្ឋរង់គ្រោះ និងងាយរងគ្រោះនៅពេលនេះ គឺបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់រជារដ្ឋាភិបាលកម្ពុជា។

ថ្ងៃនេះអង្គការការីតាសកម្ពុជា បាននាំជំនួយសង្គ្រោះមនុស្សធម៌ជូនដល់គ្រួសារចំនួន ១០២០ គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលក្នុងនោះមានគ្រួសារឥស្លាម កម្ពុជាប្រមាណជាង ៥០០ គ្រួសារ។ គ្រួសារនីមួយៗទទួលបានអង្ករចំនួន ២៥ គីឡូក្រាម មី ១កេស ប្រភេទហាឡាលសម្រាប់បងប្អូនឥស្លាម និងតង់ ១ ទំហំ ៤x ៥ ម៉ែត្រ។

អង្គការការីតាស់គ្រោងនឹងនាំជំនួយសង្គ្រោះមនុស្សធម៌ជូនប្រជាជនរង់គ្រោះដោយទឹកជំនន់នៅតាម ខេត្ត ព្រៃវែង ក្រចេះ ស្ទឹងត្រែង កណ្តាល ត្បូងឃ្មុំ និងខេត្តកំពង់ចាម។

Your email address will not be published. Required fields are marked *