Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ពលរដ្ឋខេត្តក្រចេះ និងស្ទឹងត្រែង ជាង១០០០ គ្រួសារ ទទួលជំនួយមនុស្សធម៌ពីការីតាស

អង្គការបរីសតាស់កម្ពុជា បានបន្តដំណើរទៅខេត្តស្ទឹងត្រែង និងក្រចេះ ដើម្បីនាំយកអំណោយមនុស្សធម៌សង្គ្រោះ បន្ទាន់ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន៧៦០​គ្រួសារ ក្នុងខេត្តក្រចេះ និង ចំនួន​ ៦១៩​គ្រួសារក្នុងស្ទឹងត្រែង នៅថ្ងៃទី ២៤ ខែកញ្ញានេះ ក្រោមអធិបតីភាពរបស់ លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

អង្គការការីតាស់កម្ពុជា ជាងអង្គការក្រៅរដ្ឋភិបាល នៃព្រះសហកមន៍កាតូលិក ដែលបានបំពេញកិច្ចយ៉ាងសកម្មក្នុងការចូលរួម ក្នុងការអភិវឌ្ឍ និងជួយកាត់បន្ថយភាពក្រីក្រីរបស់ប្រជាពលរដ្ឋ រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ចំពោះកិច្ចការ សង្គ្រោះបន្ទាន់ជួយជនរង់គ្រោះដោយទឹកជំនន់បានធ្វើការយ៉ាងជិតស្និត​ជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាកាកកាបាតក្រហមកម្ពុជា។

កាលពីម្សិលមិញអង្គការការីតាស់កម្ពុជាបាននាំយកជំនួយជាសំភារ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនប្រជាពលរដ្ឋរង់គ្រោះដោយទឹកជំនន់ក្នុងខេត្ត ត្បូងឃ្មុំ ចំនួន ១០២០ គ្រួសារ ក្នុងនោះមានគ្រួសារខ្មែរឥស្លាម ចំនួនប្រមាណ ៥០០ គ្រួសារ។

អង្គការការីតាស់កម្ពុជាក៏នឹងបន្តសកម្មភាពប្រគល់អំណោយមនុស្សធម៌ជួនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្ត ព្រៃវែង និង ខេត្តកកណ្តាលជាបន្តទៀត។ គ្រួសារនីមួយៗទទួលបានអង្ករចំនួន ២៥ គីឡូក្រាម មី ១កេស និងតង់ ១ ទំហំ ៤x ៥ ម៉ែត្រ។

Your email address will not be published. Required fields are marked *