Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ពលរដ្ឋជាង ២០០ គ្រួសារទទួលជំនួយមនុស្សធម៌ពីព្រះសហគមន៍

ព្រៃវែង៖ លោកអន់តូនី ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យ លោកនាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានអញ្ជើញទៅសួរសុខទុក្ខបងប្អូននិងបាននាំយកសម្ភារប្រើប្រាស់និងគ្រឿងបរិភោគ ទៅប្រគល់ជូនបងប្អូន នៅភូមិកន្លើ និងកោះសំពៅ ក្នុងស្រុងពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី ៥ខែតុលានេះ ដែលរងគ្រោះដោយទឹកជំនន់ ចំនួនជា២៤០ គ្រួសារ ។

លោកឡាយ ប៉ូល បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកតំបន់នេះ មានប្រសាសន៍ ថាបងប្អូនរស់នៅតំបន់នេះជាតំបន់ទំនាប ងាយនឹងលិចទឹកជារៀងរាល់រដូវវស្សា។ លោកបានផ្តួចផ្តើមគំនិតនាំយកសម្ភារមកប្រគល់ជូនបងប្អូនដើម្បីបានរួចមួយគ្រា ខណៈពេលដែលបងប្អូនរកអីមិនបាននាពេលនេះ។ សម្ភារទាំងនោះរួមមាន អង្ករ២៥ គីឡូក្រាម មី១កេះ ម្សៅសាប៊ូ សាប៊ូដុះខ្លួន ប្រេងឆា ស្ករស ទឹកដោះគោ ត្រីខ ថ្នាំដុសធ្មេញជាដើម ដែលបានមកពីអង្គការការីតាសកម្ពុជា រួមជាមួយលោកអភិបាលភូមិភាគបាត់ដំបង និងលោកបូជាចារ្យជាតិខ្មែរ។ ល។

លោកអន់តូនី បានមានប្រសាសន៍លើកទឹកចិត្តបងប្អូនទាំងអស់ សូមឲ្យមានសេចក្តីសុខ និងមានការតស៊ូឆ្លងផុតនូវការលំបាកនានា។

Your email address will not be published. Required fields are marked *