Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកបូជាចារ្យ Jim Noonan ទទួលមរណភាព

លោកបូជាចារ្យ Jim Noonan អតីតប្រធានអង្គការម៉ារីណុល នៅរសៀលថ្ងៃទី០៧ ខែឧសភា នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ (នៅកម្ពុជា) គាត់បានលាពួកយើងទៅឆ្ងាយហើយ គឺលារហូតដោយគ្មានថ្ងៃជួបវិញទេ ពួកយើងទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ ។ សូមព្រះជាម្ចាស់ទទួលវិញ្ញាណក្ខន្ធលោក ឱ្យបានជួបព្រះភ័ក្ត្រព្រះអង្គក្នុងស្ថានបរមសុខផង ។ អាម៉ែន ។

សូមបញ្ជាក់ថា លោកឪពុក ជីម នូណាន ជាបូជាចារ្យ ជនជាតិអាមេរិក នៃក្រុមគ្រួសារម៉ារីណុល លោកធ្លាប់បានចំណាយទាំងកំលាំងកាយចិត្ត ដើម្បីជួយដល់ពលរដ្ឋខ្មែរក្រីក្រ រាប់ពាន់ម៉ឺននាក់នៅកម្ពុជា ពិសេសជនរងគ្រោះដោយសារជំងឺអេដស៍ ។ ខណៈពេលនេះលោកបានលាចាកឆ្ងាយពីពួកយើងហើយ។ សូមឱ្យដួងវិញ្ញាណ លោកឪពុកបានសោយសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

Your email address will not be published. Required fields are marked *