Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

មណ្ឌលភូមិសុខសាន្ត ស្រុកត្រាំកក់ខេត្តតាកែវ បានរៀបចំដំណើរកំសាន្ត ប្រចាំឆ្នាំសម្រាប់កុមារពិការធ្ងន់ កុមារខ្សោយសតិបញ្ញា ព្រមទាំងមាតាបិតា

ព្រះសីហនុ៖ តាមការរៀបរាប់របស់លោក កែវ ភោគ ប្រធានមណ្ឌលភូមិសុខសាន្តបានឲ្យដឹងថា នេះជាកម្មវិធីមួយរបស់ភូមិសុខសាន្ត ដើម្បីលើកទឹកចិត្តដល់កុមារជាជនពិការ និង មាតាបិតា។ ក្នុងន័យឲ្យកុមារមានកម្លាំងចិត្ត បានចូលរួមក្នុងសង្គម និងជាមួយបរិយាកាសខាងក្រៅ។ លោកថានៅភូមិសុខសាន្ត គឺបីខែម្តងមានជប់លៀង និងចុងឆ្នាំដំណើរកំសាន្តមកកំពង់សោម។ ក្នុងដំណើរកំសាន្តនេះឲ្យមាតាបិតា យកចិត្តទុកដាក់ និងបានកំសាន្តរួមគ្នា ជាមួយកូនៗ។ នាំកុមារហែលទឹក ដើម្បីលើកទឹកចិត្តថា កុមារពិការគេអាចធ្វើបាន។

លោកកែវ ភោគ បន្តថា មកទីនេះទំាងមាតាបិតា និងកូនៗគេមានអំណរសប្បាយ។ គេចេញស្នាមញញឹមយ៉ាងពិតប្រាកដ។ ទោះបីជាមានកុមារពិការធ្ងន់ ចំនួន៧៧ ក្នុងចំណោម ៩០នាក់។ ក្នុងនោះក៏មានកុមារពខ្សោយសតិបញ្ញាផងដែរ។

មណ្ឌលភូមិសុខសាន្តបើតាមការរៀបរាបរបស់លោកកែវ ភោគ មានសកម្មភាពធំៗចំនួនបួន គឺ ៖ មណ្ឌលថែរទាំកុមារពិការធ្ងន់ និងស្រាល ក្នុងមួយថ្ងៃមានកុមារចំនួនប្រាណ២០នាក់មកទទួលសេវានៅមណ្ឌល។ មានកុមាពិការស្នាក់ក្នុងមណ្ឌលចំនួន១២នាក់ ដែលពួករៀនជំនាញកាត់ដេ និងចំណេះទូទៅនៅសាលារដ្ឋ។

កុមារមួយចំនួនស្នាក់នៅតាមផ្ទះ មណ្ឌលមានអ្នកជំនាញទៅធ្វើការថែរទាំ ផ្តល់សេវាដល់ផ្ទះ ដែលមានចំនួនជាង៧០នាក់។ សេវាកម្មទាំងនោះគឺមណ្ឌលផ្តល់ជូនអាហារបំប៉ុន វីតាមីន និងការព្យាបាលដោយម៉ាហ្ស៉ា និងចលនាសសៃ ព្រមទាំងជូនទៅមន្ទីរពេទ្យនានា តាមសេចក្តីត្រូវការ។

នៅក្នុងមណ្ឌលនេះក៏មានមត្តេយ្យសិក្សាមួយថ្នាក់ផងដែរ សម្រាបប់កុមារទូទៅនៅជុំវិញនោះ មានសិស្សចំនួន ២៧នាក់។ សកម្មភាពមួយទៀត គឺកម្មវិធីផ្ទះស្នាក់ គឺសម្រាប់គ្រួសារដែលផ្ទុកមេរោគអេដស៍ និងគ្រួសារចាស់ជរា ដែលគ្មានទីពឹង។

គ្រួសារផ្ទុកមេរោគអេដស៍គេទទួលដីជុំវិញផ្ទះប្រមាណ៧០អា ដើម្បីធ្វើកសិកម្មទ្រទ្រង់គ្រួសាររបស់គេ ស្របពេលដែលមណ្ឌលសុខសាន្តបានផ្តល់សេវា និងទ្រទ្រង់គ្រួសាររបស់គេហើយនោះ។ ចំពោះសកម្មភាពមួយទៀតគឺ បង្រៀនប្រជាជន ឲ្យចេះពីកសិកម្មគ្រួសារ ដាំដំណា ជុំវិញផ្ទះ និងចិញ្ចឹមសត្វជាដើម។ ក្រៅពីសកម្មភាពទាំងបួនខាងលើមណ្ឌលក៏មានសកម្មភាពផ្សេងទៀតសម្រាប់ជួយបងប្អូនដែលត្រូវការសេវាផ្នែកសុខភាព។

ចំពោះសកម្មភាពជាមួយកុមារពិការ ធ្ងន់ពេលនេះមានកុមារមួយចំនួន អាចដើរបាន និងបានប្រសើរឡើងផងដែរ។ ពួកមានស្នាមញញឹមពោរពេញដោយសេចក្តីសង្ឃឹម ឪពុកម្តាយ មានសេចក្តីសង្ឃឹម ចេះយកចិត្តថែរទាំងជាងមុន ញញឹមស្រស់ស្រាយ លែងចាត់ទុកកូនពិការថាជាងនបន្ទុកសម្រាប់គ្រួសារ ពិសេសមិនបោះបង់គេទៀតឡើយ! ទាំងអស់គ្នាមានស្នាមញញឹមឡើងវិញ និងសង្ឃឹមឡើងវិញដែរ។

Your email address will not be published. Required fields are marked *