Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

លោកអភិបាលអូលីវីយេ “ការិយាល័យនីមួយៗធ្វើឲ្យមានជីវិតរស់រវើក ក្នុងព្រះសហគមន៍”

ភ្នំពេញ៖ លោកអូលីវីយេ ជ្មីតហសេ្ល៊រ អភិបាល​ព្រះ​សហគមន៍ភូមភាគភ្នំពេញ ​មាន​ប្រសាសន៍​​ទៅកាន់ បុគ្គលិក​នៃការិ​យា​-​ល័យ​​នានានៃព្រះសហគមន៍​កាតូ​លិក ​ភូមិ​​ភាគ​ភ្នំពេញ ក្នុងពិធីប្រារព្ធ​បុណ្យ​ព្រះយេស៊ូប្រសូតសម្រាប់អ្នកបម្រើការតាមការិយា​ល័យនានា កាលពីថ្ងៃទី២០ ខែ​ធ្នូ​ឆ្នាំ២០១៧។

តាមកម្មវិធីដែលបានគ្រោងទុក គឺចាប់ផ្តើមអង្គប្រជុំដើម្បីស្តាប់យោបល់ និង​អនុសាសន៍នានាពីលោកអភិបាល ដែល​ការិយាល័យនីមួយៗត្រូវបំពេញ ព្រមទាំងព័ត៌មានអំពីព្រឹត្តិការណ៍ធំៗមួយចំនួនដែលនឹងកើតមានតាម គម្រោង​ការណ៍​របស់ ព្រះសហគមន៍ភូមិភាគភ្នំពេញក្នុង​ឆ្នាំ២០១៨ ដែល​ព្រះសហគមន៍​បាន​កំណត់​​ជា “ឆ្នាំនៃគ្រួសារ”។

នៅក្នុងពេលជួបជុំនោះ លោកអភិបាលក៏បានរំឭកដល់ប្រធាននៃការិយាល័យទាំង​អស់ឲ្យយកចិត្តទុកដាក់អនុវត្តន៍តាមផែន-​ការសកម្មភាពរបស់ខ្លួន និងត្រូវរៀបចំផែនការសកម្មភាពក្នុងឆ្នាំនីមួយៗ ព្រម​ទាំង​គម្រោងថវិការផងដែរ។ ជាង​នេះ​ត្រូវ​យក​ចិត្តទុកដាក់ធ្វើរបាយ​ការណ៍​សកម​្ម​ភាព និងហិរញ្ញវត្ថុ ប្រចាំខែ ប្រចាំឆ្នាំ ជូនទៅការិយាល័យភូមិភាគឲ្យបានជាប្រចាំ។

លោកអ​ភិបាល​ព្រះសហគមន៍​កាតូ​លិក អូលីវីយេ ក៏បាន​បង្ហាញ​នូវមោទ​នភ​ាព ចំពោះផលផ្លែជាច្រើនដែលការិយាល័យនានា ក្នុងភូម​ិភាគភ្នំពេញបានបំពេញ។ លោកថា “ការិយាល័យនីមួយៗធ្វើឲ្យមានជីវិតរស់រវើក ក្នុងព្រះសហគមន៍”។

ក្នុងពេលនោះដែរលោកអភិបាលក៏​បាន​រំឭកដល់ប្រសាសន៍របស់សម្តេចប៉ាដែលបានមានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបង់ក្លាដែស ចំនួនបី   ចំណុចដើម្បីអប់រំដល់អ្នកចូលរួមទាំងអស់គឺទីមួយ “ខ្ញុំជាពន្លក…ព្រះជា​ម្ចាស់​បាន​​សាបព្រោះ គ្រាប់ពូជហើយណែនាំឲ្យគ្រាប់ពូជនោះរីកចម្រើនឡើង…..ខ្ញុំត្រូវការស្រោចទឹកគ្រាប់ពូជនោះ! ដោយយកចិត្តទុកដាក់ថែរក្សាគ្រាប់ពូជនោះ ដោយថ្នាក់ថ្នម បម្រើ​គ្នាទៅវិញទៅមក! អធិដ្ឋាន! ការ​យល់​ចិត្ត”។ ទីពីរ គឺ “ថែរក្សាសុខដុមរមនា  ជៀសវាងការបែកបាក់។ សត្រូវនៃសុខដុមរមនាគឺការនិយាយដើមគ្នា”។ ទីបី គឺ “ថែរក្សាអំណរសប្បាយ”។

ជាពិសេសលោកអភិបាលលើកទឹក​ចិត្ត​សហការីទាំងអស់ថា “ចូរ​មានភាពរឹងមាំ នៅក្នុងសេចក្តីសង្ឃឹម”។

បន្ទាប់ពីបានស្តាប់ អនុសាសន៍នានា របស់លោកអភិបាលអូលីវីយេរួចមក លោក​វិជ្ជបណ្ឌិត ជួង សាវឿន អ្នក​សម្រប​សម្រួស គណកម្មការសុខភាព តំណាង​ការិយា​ល័យ​ទាំងអស់ បានថ្លែងអំណរគុណលោក អភិបាលអូលីវីយេដែលតែងយកចិត្តទុកដាក់ សម្របសម្រួល លើកទឹកចិត្ត ណែនាំ ដឹកនាំ ដល់គ្រប់ការិយាល័យទាំងអស់ឲ្យបានដើរទៅមុខ ស្របតាម​គម្រោង​ការ​ព្រះសហគមន៍ ក្នុងការបម្រើបងប្អូន និង​ប្រកាសដំណឹងល្អ។ លោកថាគ្រប់ការិយា-ល័យទាំងអស់ប្តេជ្ញាចិត្តខិតខំបំពេញការ-​ងារតាមអនុសាសន៍ របស់លោក​អភិ​បាល​ឲ្យបានសម្រេច។

ក្រោយពេលអង្គប្រជុំចប់ កម្មវិធីក៏បន្តដោយពិធីអរព្រះគុណព្រះជាម្ចាស់អបអរ-​សាទរ​បុណ្យព្រះយេស៊ូប្រសូត។

ក្នុងធម្មទេសនាលោកអភិបាលក៏មានប្រសាសន៍ថែមទៀតដល់បងប្អូនចូល​រួម​​ថា “ចូរកុំធ្វើជាឧបសគ្គនៃការសង្គ្រោះ តែ​ត្រូវធ្វើជាឧបករណ៍នៃការសង្គ្រោះ”។

ពិធីអរព្រះគុណបានបញ្ចប់ ដោយការដង្ហែរូបសំណាក់ព្រះកុមារយេស៊ូ ចូលក្នុងរូងភ្នំពេញដែលបានរៀបចំតុបតែងយ៉ាងស្អាត ដោយភ្លើងចំរុះពណ៌។ កម្មវិធីបានបន្តដោយការចែកវត្ថុអនុស្សាវរីយ៍ ដល់​កុមារ បុគ្គលិកទាំងអស់ និងទទួលទានអាហារសាមគ្គីក្នុងបរិយាកាសយ៉ាងសប្បាយ​រីករាយ និងស្និតស្នាលជាទីបំផុត។

ការិយាល័យក្នុងភូមិភាគភ្នំពេញមានដូចជា ការិយាល័យលោកអភិបាល សហ-​​គ្រិនភាពសង្គមភូមិភាគភ្នំពេញ ការិយា-​ល័យយុវជន កុមារ និងជំទង់ ការិយាល័យ​សិល្បៈនិងរបាំ គណៈកម្មការពលករ គណៈ​កម្មការសុខភាព ការិយាល័​យ​អប់រំ​ជំនឿ គណៈកម្មការព្រះគម្ពីរ ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ក្រុម​ទទួល​ស្វាគមន៍នៅភ្នំពេញថ្មី និង​ការិយាល័យ​សម្រាប់ការសិក្សាអប់រំ។

ដោយ លី សុវណ្ណា

Your email address will not be published. Required fields are marked *