Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ពិធីផ្ទេរមុខងារ លោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិក នៅបាត់ដំបង

 

បាត់ដំបង៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ព្រះសហគមន៍កាតូលិកបាត់ដំបងបានរៀបចំអភិបូជាផ្ទេរមុខងារ លោកបូជាចារ្យទទួល​ខុស​ត្រូវព្រះសហគមន៍កាតូលិក បាត់ដំបងក្រុង និង ព្រះសហគមន៍កាតូលិក តំបន់ទន្លេ នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។ ពិធីនេះបាន​​ប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក គីកេ ហ្វីការេដូ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ។
បូជាចារ្យដែលត្រូវផ្លាស់ប្តូរនៅពេលនេះគឺលោក  ស្ទេរប៉ានុស ដែលជាបូជាចារ្យទទួលខុសត្រូវនៅព្រះសហគមន៍បាត់ដំបង ត្រូវទៅបំពេញ​ភារកិច្ច ជាបូជាចារ្យ ទទួលខុសត្រូវនៅ ព្រះសហគមន៍នៅតំបន់ទន្លេនៃភូមិភាគបាត់ដំបង មានដូចជា ព្រះសហគមន៍កាតូលិកក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍សាត់ នៅកំពង់ហ្លួង និងនៅឆ្នុកទ្រូ។
ចំណែកព្រះសហគមន៍កាតូលិក នៅបាត់ដំបងក្រុង គឺលោក បូជាចារ្យ ម៉ានុច ឯការ បន្ថែមលើមុខងារដែលោកបំពេញ ជាបូជាចារ្យទទួល​ខុស​ត្រូវ  ដែលសព្វថ្ងៃលោកម៉ានុច កំពុងទទួល ខុសត្រូវ នៅព្រះសហគន៍កាតូលិក សន្តអន់ឌ្រូ នៅនិគមន៍។

Your email address will not be published. Required fields are marked *