Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ព្រះសហគមន៍សំដែងធម៌មេត្តា

ស្វាយប៉ាក៖ ព្រះសហគមន៍សន្តីម៉ារី ម៉ាដាឡា បានអនុវត្តគម្រោងការសំដែងធម៌មេត្តារបស់ភូមិភាគ ភ្នំពេញ ដោយចែករំលែកអំណោយឲ្យអ្នកក្រីក្រ នៅតំបន់ជិតខាង ចាប់ពី គីឡូម៉ែត្រលេខ ៩ ដល់ ភូមិ ព្រែកតាទែន រួម ៣០ គ្រួសារ។ លោកឆ័ត្រសិរី បានបង្កើតកម្មវិធី “ផ្ទះអង្ករបុណ្យណូអែល” សម្រាប់ជន ក្រីក្រ ដោយអញ្ជើញគ្រិស្តបរិស័ទ បរិចាគអង្ករឬបច្ច័យ រួមគ្នាក្នុងរយៈពេលរដូរអបអរសាទរព្រះគ្រិស្ត យាងមក(រង់ចាំ) ក្រោយមក គណៈកម្មការសង្គហៈបានរៀបចំ ហើយចែកឲ្យអ្នកក្រីក្រនៅថ្ងៃអាទិត្យ ទី ១ ខែកុម្ភៈកន្លងមក។ កិច្ចការនេះ ជួយឲ្យគ្រិស្តបរិស័ទបើកចិត្តទូលំទូលាយសម្រាប់អ្នកដទៃកាន់តែ ច្រើន និងជាការអនុវត្តតាមគោលការរបស់ភូមិភាគផងដែរ៕

Your email address will not be published. Required fields are marked *