សូមគោរពអញ្ចើញ លោកឪពុក បងប្រុស បងស្រី ទាំងអស់ចូលរួមអភិបូជានៅថ្ងៃទី២៤ ខែកុម្ភៈ
ព្រះវិហារសន្តយ៉ូសែប (ព្រះសហគមន៍ផ្សារតូច) នឹងរៀបចំថ្វាយអភិបូជា គោរពវិញ្ញាណក្ខ័ន្ធរបស់ បងស្រី Irang Virginia នៅថ្ងៃទី២៤ កុម្ភៈ វេលាម៉ោង ៦:១៥នាទីល្ងាច ដែលមានលោកអភិបាលអូលីវីយេ ជ្មីតអីស៊្លែរ ជាធិបតីភាព។
អស់រយៈកាលជិត១០ឆ្នាំដែលបងស្រី Irang Virginia មានបេសសកម្មនៅក្នុងប្រទេសកម្ពុជា។ បងស្រីបានចូលមកប្រទេសកម្ពុជានៅឆ្នាំ២០០១។
ការងាររបស់បងស្រីគឺមើលថែអ្នកជម្ងឺនៅមណ្ឌល ទទួលអ្នកជម្ងឺព្រះវិហារសន្តយ៉ូសែប(ព្រះសហគមន៍ផ្សារតូច) ក្នុងឆ្នាំ២០០១-២០០៦។ ក្នុងឆ្នាំ២០០៦-២០០៨ បងស្រីត្រូវបានជ្រើសតាំងជាបងស្រីប្រធាននៅខេត្តបាត់ដំបង។ នៅឆ្នាំ២០០៩-២០១០បងស្រីជាអ្នកទទួលខុសត្រូវ នៅមន្ទីរពេទ្យព្រះកុមារយស៊ូស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកដូនកែវ ក្នុងខេត្តតាកែវ។
នៅក្នុងខែឧសភា ឆ្នាំ២០១០ បងស្រីបានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសហ្វីលីពីន ដើម្បីសម្រាកព្យាបាលជម្ងឺ។ បងស្រីកើតនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៤៩ ជាជនជាតិហ្វីលីពីន និងជាសមាជិកនៃក្រុមគ្រួសារ បុត្រីនៃមេត្តាករុណា (Daughter of Charity) បានទទួលមរណភាព កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ វេលាម៉ោង៣ និង៤០នាទីរសៀល ក្នុងជន្មាយុ ៦១ឆ្នាំ នៅប្រទេសហ្វីលីពីន ដោយជម្ងឺមហារីកសួត។
















May God bless her soul, and may her soul rest in peace for eternity. Sr. Virginia had been a great sign of hope and love of Christ to many Cambodians. I personally met and worked with her in a number of occasions during my stay in Cambodia. Her caring and patient to listen to the sicks at the hospices will always be remembered by many forever. I will keep her in my prayer.