ការីតាសកម្ពុជាផ្តល់អាហារដល់ជនរងគ្រោះនៅកោះពេជ្រ

ការីតាសកម្ពុជារួមនឹងអង្គការជាដៃគូរដទៃទៀតបានរួមគ្នាផ្តល់អាហារជូនដល់អ្នករងគ្រោះនៅក្នុងឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រ ដែលកំពុងសម្រាក់នៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងភ្នំពេញ។ កម្មវិធីនេះបានធ្វើឡើងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ដល់ ២៨វិច្ឆិកា។

លោកសុខ សាខន មន្ត្រីទទួលបន្ទុកបង្កាគ្រោះមហន្តរាយរបស់អង្គការការីតាសកម្ពុជាបានឲ្យដឹងថា ដោយសារលទ្ធភាពរបស់មន្ទីរពេទ្យមិនអាចផ្គត់ផ្គង់នូវតម្រូវការដ៏ច្រើនរបស់អ្នកជម្ងឺជាច្រើនរយនាក់ ទៅលើស្បៀងអាហារ ទឹក និងថ្នាំពេទ្យដូចជា ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំដាក់កុំឲ្យសាកសពមានក្លិន អង្គការការីតាស និងអង្គការដៃគូប្រមាណ៦អង្គការបានចូលរួមចំណែកចែករំលែកលើសេចក្តីត្រូវការនេះ។

លោកបានបន្តថា «ក្នុងមួយថ្ងៃយើងចែកអាហារបីពេល គឺសម្រាប់អ្នកជម្ងឺនិងអ្នកកំដរអ្នកជម្ងឺម្នាក់ នៅតាមមន្ទីរពេទ្យចំនួន៥គឺនៅពេទ្យកុសមៈ ព្រះកេតុមាលា កាល់ម៉ែត ពេទ្យរុស្សី និងសម្ភពក្រុង។»

លោកបានឲ្យដឹងទៀតថា ក្នុងរយៈពេល៥ថ្ងៃនេះ នឹងត្រូវចំណាយជាទឹកប្រាក់ប្រមាណជា២ម៉ឺនដុល្លាអាមេរិក។

ទន្ទឹមនឹងនេះដែរព្រះសហគមន៍កាតូលិកនៅទូទាំងប្រទេសបានរៀបចំពិធីថ្វាយអភិបូជា និងអធិដ្ឋានផងដែរ។

ពត៌មានពិស្តានឹងរាយការណ៌នៅពេលក្រោយ។

Avatar of CSC Webmaster

About CSC Webmaster