ព័ត៌មានភូមិភាគកំពង់ចាម

អង្គការគ្រួសារសន្តិភាពដឹកនាំយុវជនស្ម័គ្ររចិត្តសង្ហបុរីមួយជួយសាងសង់អាគារសិក្សាមួយខ្នងនៅគៀនជ្រៃក្នុង

ខេត្តកំពុងចាម៖ ក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមមានគ្នាចំនួន ២១នាក់តាមរយៈអង្គការ YMCA ដែលជាដៃគូ​​​​​អង្គការ​គ្រួសារសន្តិភាព​​ប្រចាំនៅប្រទេសសិង្ហបុរីបានចំណាយពេល២សប្តាហ៍ ក្នុងកម្មភាពសាងសង់សាលាបឋមសិក្សាមួយខ្នង ដែលស្និតនៅក្នុងភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់​សៀម ខេត្តកំពង់ចាម។

លោកផាន បូរ៉ាជាប្រធានអង្គការគ្រូសារសន្តិភាពប្រចាំនៅកម្ពុជាបានអោយដឹងថា៖ក្នុងឆ្នាំ​២០១៨នេះគឺមានសាលារៀនចំនួន៤ដែលបានដាក់ពាក្យស្នើរសុំឲ្យជួយសាងសង់​អាគារសិក្សា តែដោយយោងទៅតាមលិទ្ធភាពនិងស្ថានភាពជាក់ស្តែងខាងអង្គការបាន​សម្រេចចិត្តជ្រើសរើសសាលាបឋមសិក្សាគៀនជ្រៃ ក្នុងព្រោះទីនោះមានសិស្សច្រើនតែខ្វះ​អាគារសិក្សា ហើយជាពិសេសគឺស្ថិតនៅក្នុងតំបន់ដាច់ស្រយាលផង។

លោកបូរ៉ាបានឲ្យដឹងបន្ថែមថា៖អាគារដែលសាងសង់នេះគឺមួយខ្នងមានបួនបន្ទប់គឺចាប់​ផ្តើម​សាងសង់ក្នុងពាក់កណ្តាលខែវិច្ឆកា ឆ្នាំ២០១៨កន្លងទៅហើយត្រូវចំណាយទឹកប្រាក់ប្រមានជា៤០០០០$សហរដ្ឋអាមេរិច ដែលថវិការនេះគឺមានការចូលរួមពីវិភាគទានទាំងក្នុងនិង​ក្រៅប្រទេស ក្នុងនោះក៏មានការចូលរួមចំណែកពីខាងសាលាមួយចំនួនផងដែល។

លោកមាស ដូរ៉ាជានាយកសាលាបឋមសិក្សាគៀនជ្រៃក្នុងមានប្រសាសន៍៖ជាការពិតសាលាបឋមសិក្សានេះគឺខ្វះខាតមែនដោយសាតែមានសិស្សច្រើន ​រហូតទៅដល់៦០០នាក់ហើយមានតែអាគារសិក្សាតែមួយខ្នងមាន៤បន្ទប់។ លោកនាយកបន្ត​ថា៖រាល់ថ្ងៃមានពីថ្នាក់ទី១រហូតដល់ទី៦ហេតុនេះបើរៀនទាំងអស់គ្នាគឺមិនបានទេហេតុនេះ​មានតែដូរវេនព្រឹកនិងល្ងាច។

លោកមាស ដូរ៉ាជានាយកសាលាបឋមសិក្សាគៀនជ្រៃក្នុងមានប្រសាសន៍៖ជាការពិតសាលាបឋមសិក្សានេះគឺខ្វះខាតមែនដោយសាតែមានសិស្សច្រើន ​រហូតទៅដល់៦០០នាក់ហើយមានតែអាគារសិក្សាតែមួយខ្នងមាន៤បន្ទប់។ លោកនាយកបន្ត​ថា៖រាល់ថ្ងៃមានពីថ្នាក់ទី១រហូតដល់ទី៦ហេតុនេះបើរៀនទាំងអស់គ្នាគឺមិនបានទេហេតុនេះ​មានតែដូរវេនព្រឹកនិងល្ងាច។

លោកដូរ៉ា បន្ថែមថា៖ដោយសារតែការខ្វះខាតអាការសិក្សា លោកបានស្នើរសុំទៅខាងរដ្ឋនិងអង្គការផ្សងៗដែរ តែមិនទាន់​មានចម្លើយហេតុនេះក្នុងដើមឆ្នាំ២០១៨គឺខាងសាលាបានស្នើរទៅខាង​អង្គការគ្រូសារសន្តិភាពជាសំណាងល្អលោកបានទទួលបានដូចក្តីបំណង។

លោកនាយកសាលាគៀនជ្រៃរូបនេះក៏សូមថ្លែងអំណរគុណដល់អង្គការគ្រូសារសន្និភាព​និងអ្នកដែលបានឧបត្ថម្ភទាំងក្នុងនិងក្រៅប្រទេសព្រោះថាអាគារសិក្សាមួយខ្នងនេះគឺជា​ក្តី​សង្ឃឹមរបស់សិស្សជាច្រើននៅក្នុងភូមិគៀនជ្រៃក្នុងនេះ។

គួររំលឹកផងដែលថាកន្លងមកអង្គការគ្រូសារសន្តិភាពនេះគឺបានជួយសាងសង់អាគារសិក្សាចំនួនប្រមាជា៤ខ្នងរួចមកហើយក្នុងខេត្តកំពង់ចាមរួមមាន៖សាលាបឋមសិក្សានៅកោះកុល សាលានៅភូមិកោះរការ អនុវិទ្យាល័យស្រក សាលាបឋមសិក្សាហ៊ុនសែនរោងចក្រ និងកំពង់សាងសង់សាលាបឋមសិក្សាគៀនជ្រៃក្នុងនេះផងដែល។
ដោយ៖ រឿន ស្រីម៉ាច