ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩
បុណ្យរំលឹក សន្តីអេលីហ្សាបិត អាន សេតុន ជាបព្វជិតា អត្ថបទទី១ ១យ៉ូហាន ៣:៧-១០ ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ១,៣៥-៤២ សិស្សដែលតាមព្រះ‌យេស៊ូមុនគេ 35 ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។36 លោកសម្លឹងមើលព្រះ‌យេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះ‌ជាម្ចាស់»។37
Read more.
ព្រះបន្ទូលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៩
អត្ថបទទី១ ១យ៉ូហាន ២,២៩_៣,៦ ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ១,២៩-៣៤ ព្រះ‌យេស៊ូជាកូនចៀមរបស់ព្រះ‌ជាម្ចាស់ 29 នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះ‌យេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះ‌ជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក 30 គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។
Read more.
ព្រះបន្ទូលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨
អត្ថបទទី១ ១យ៉ូហាន២,១៨-២១ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ១,១-១៨បុរេ‌កថា 1 កាលពីដើមដំបូងបង្អស់ ព្រះ‌បន្ទូល មានព្រះ‌ជន្មគង់នៅ។ ព្រះ‌បន្ទូលគង់នៅជាមួយ ព្រះ‌ជាម្ចាស់ ហើយព្រះ‌បន្ទូលជាព្រះ‌ជាម្ចាស់។2 ព្រះ‌បន្ទូលគង់នៅជាមួយព្រះ‌ជាម្ចាស់ កាលពីដើមដំបូងបង្អស់។3 អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយ‌សារព្រះ‌បន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះ‌អង្គបង្កើតនោះឡើយ។4 ព្រះ‌បន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។5 ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ
Read more.
ព្រះបន្ទូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨
បុណ្យគោរពគ្រួសារដ៏វិសុទ្ធអត្ថបទទី១ បែនស៊ីរ៉ាក២,៣-៦.១២-១៤ឬ ១សាម៉ូអែល ១,២០-២២.២៤-២៨អត្ថបទទី២ កូឡូស ៣,១២-២១ ឬ កូឡូស ៣,១២-១៧ ឬ ១យ៉ូហាន ៣,១-២.២១-២៤ ព្រះគម្ពីរដំណឹងល្អ លូកា ២,៤១-៥២ព្រះ‌កុមារយេស៊ូនៅក្នុងព្រះ‌វិហារ 41 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* មាតា‌បិតារបស់ព្រះ‌យេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូ‌សាឡឹម។42 លុះដល់ព្រះ‌យេស៊ូមានព្រះ‌ជន្មាយុដប់‌ពីរព្រះ‌វស្សា មាតា‌បិតាក៏នាំព្រះ‌អង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ
Read more.
ព្រះបន្ទូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨
អត្ថបទទី១ ១យ៉ូហាន ២,៣_១១ព្រះគម្ពីរដំណឹងល្អ លូកា ២,២២_៣៥ 22លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និង នាងម៉ារីត្រូវធ្វើពិធីជំរះកាយ អោយបានបរិសុទ្ធតាមវិន័យលោកម៉ូសេ បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម 23ដ្បិតក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។ 24អ្នកទាំងពីរថ្វាយយញ្ញបូជាស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដែលតំរូវអោយថ្វាយ”លលកមួយគូ ឬ ព្រាបស្ទាវពីរ”។ 25នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត
Read more.
ព្រះបន្ទូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
បុណ្យគោរព ទារកដ៏ស្លូតត្រង់ ជាមរណៈសាក្សី អត្ថបទទី ១យ៉ូហាន ១,៥-២,២ព្រះគម្ពីរដំណឹងល្អ ម៉ាថាយ ២,១៣-១៨ព្រះ‌យេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប 13 កាលពួកហោរា‌ចារ្យចាកចេញផុតទៅ ទេវតា*របស់ព្រះ‌អម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះ‌ឱរស និងមាតារបស់ព្រះ‌អង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះ‌ឱរស»។14 លោកយ៉ូសែបក្រោកឡើង
Read more.
ព្រះបន្ទូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
បុណ្យគោរពសន្តយ៉ូហាន ជាគ្រីស្តទូត និងជាអ្នកប្រកាសដំណឹងល្អ១យ៉ូហាន ១,១-៤ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ២០,១-៨ព្រះ‌យេស៊ូមានព្រះ‌ជន្មរស់ឡើងវិញ 1 នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដា‌ឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។2 នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្ស*ម្នាក់ទៀត ដែលព្រះ‌យេស៊ូស្រឡាញ់ថា៖ «គេយកព្រះ‌អម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។3 លោកពេត្រុស និងសិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។4 សិស្សទាំងពីររត់ទៅជាមួយគ្នា
Read more.
ព្រះបន្ទូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨
អត្ថបទទី១ ១សាម៉ូអែល ១,២៤-២៨ព្រះគម្ពីរដំណឹងល្អ លូកា១,៤៦-៥៦ទំនុក‌តម្កើងរបស់នាងម៉ារី 46 ពេលនោះ នាងម៉ារីថ្លែងឡើងថា៖«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*47 ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំងព្រោះព្រះ‌ជាម្ចាស់ជាព្រះ‌សង្គ្រោះរបស់ខ្ញុំ48 ព្រះ‌អង្គទតមើលមកខ្ញុំដែលជាអ្នកបម្រើដ៏ទន់‌ទាបរបស់ព្រះ‌អង្គអំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលពិតមែន49 ព្រះដ៏មានឫទ្ធា‌នុភាពបានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ព្រះ‌នាមរបស់ព្រះ‌អង្គពិតជាវិសុទ្ធ*មែន!50 ទ្រង់មានព្រះ‌ហឫទ័យមេត្តា‌ករុណាដល់អស់អ្នកដែលកោតខ្លាចព្រះ‌អង្គនៅគ្រប់ជំនាន់តរៀងទៅ51 ទ្រង់បានសម្តែងឫទ្ធិ‌បារមីកំចាត់មនុស្សដែលមានចិត្តឆ្មើង‌ឆ្មៃ52 ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែងហើយទ្រង់លើកតម្កើងមនុស្សទន់‌ទាបឡើង។53 ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លានហើយបណ្ដេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដោយដៃទទេ។54 ព្រះ‌អង្គបានជួយប្រជា‌រាស្ត្រអ៊ីស្រា‌អែលជាអ្នកបម្រើរបស់ព្រះ‌អង្គហើយតែងតែសម្តែងព្រះ‌ហឫទ័យមេត្តា‌ករុណា55 ដល់លោកអប្រាហាំ និងពូជ‌ពង្សរបស់លោកជា‌និច្ចតរៀងទៅដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ»។56 នាងម៉ារីបានស្នាក់នៅជាមួយនាងអេលី‌សាបិត អស់រយៈពេលប្រមាណបីខែ
Read more.
ព្រះបន្ទូលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨
អត្ថបទទី១ បទចម្រៀង ២,៨-១៤ ឬ សេផានី៣,១៤-១៨កព្រះបន្ទូលដំណឹងល្អ នាងម៉ារីទៅសួរសុខទុក្ខនាងអេលី‌សាបិត 39 នៅគ្រានោះ នាងម៉ារីប្រញាប់‌ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ 40 នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលី‌សាបិត។41 ពេលនាងអេលី‌សាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរ‌ពេញដោយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ 42 រួចបន្លឺសំឡេងឡើងថា៖ «ព្រះ‌ជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះ‌អង្គក៏ប្រទានពរដល់បុត្រនាងដែរ។ 43
Read more.
ព្រះបន្ទូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
អត្ថបទទី១ អេសាយ ៧,១០_១៤ ព្រះបន្ទូលដំណឺងល្អ លូកា ១,២៦_៣៨ 26ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលអោយទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ 27ដើម្បីជួបនឹងស្ដ្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំឡោះម្នាក់ ឈ្មោះយ៉ូសែបដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ដ្រីក្រមុំនោះឈ្មោះ នាងម៉ារី។ 28ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ 29ពេលឮពាក្យនេះ
Read more.