ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩
ព្រះគម្ពីរដំណងល្អ ម៉ាកុស ២,១៣-១៧ព្រះ‌យេស៊ូត្រាស់ហៅលោកលេវី 13 ព្រះ‌យេស៊ូយាងតាមឆ្នេរសមុទ្រកាលី‌ឡេម្ដងទៀត។ បណ្ដា‌ជនទាំងមូលនាំគ្នាមករកព្រះ‌អង្គ ព្រះ‌អង្គក៏បង្រៀនពួកគេ។ 14 កាលព្រះ‌អង្គយាងកាត់តាមនោះ ទ្រង់ទតឃើញលោកលេវី ជាកូនរបស់លោកអាល់‌ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះ‌អង្គទៅ។15 បន្ទាប់មក ព្រះ‌យេស៊ូសោយព្រះ‌ស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សបាបជាច្រើន
Read more.
ថ្ងៃទី១៨ ខែមរករា ឆ្នាំ២០១៩
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ២,១-១២ ព្រះ‌យេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យជា 1 ប៉ុន្មានថ្ងៃក្រោយមក ព្រះ‌យេស៊ូយាងត្រឡប់មកក្រុងកាពើ‌ណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះ‌អង្គគង់នៅក្នុងផ្ទះ។ 2 មានមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នាកក‌កុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះ‌យេស៊ូថ្លែងព្រះ‌បន្ទូលឲ្យគេស្ដាប់។ 3 មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះ‌អង្គ។4 ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះ‌យេស៊ូបានឡើយ។
Read more.
ព្រះបន្ទូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩
បុណ្យរំលឹក សន្ត អន់តូនី ជាចៅអធិការព្រះគម្ពីរដំណឹងល្អ ម៉ាកុស ១,៤០-៤៥ព្រះ‌យេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា 40 មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះ‌យេស៊ូ គាត់លុតជង្គង់ ទូល‌អង្វរព្រះ‌អង្គថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។41 ព្រះ‌យេស៊ូមានព្រះ‌ហឫទ័យអាណិត‌អាសូរគាត់ ពន់‌ពេកណាស់ ព្រះ‌អង្គក៏លូកព្រះ‌ហស្ដទៅពាល់គាត់ ទាំងមានព្រះ‌បន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតបរិសុទ្ធចុះ!»។42 មនុស្សឃ្លង់ក៏ជាស្អាតបរិសុទ្ធភ្លាម។43 បន្ទាប់មក
Read more.
ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ១,២៩_៣៩ព្រះ‌យេស៊ូប្រោសអ្នកជំងឺជាច្រើនឲ្យជា 29 ព្រះ‌យេស៊ូ និងសិស្ស*នាំគ្នាចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន និងលោកអនទ្រេ លោកយ៉ាកុប និងលោកយ៉ូហាន ក៏ទៅជាមួយដែរ។ 30 ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្ដនៅលើគ្រែ។ ពេលព្រះ‌យេស៊ូយាងទៅដល់ គេទូលព្រះ‌អង្គភ្លាមថា គាត់ឈឺ។ 31 ព្រះ‌អង្គយាងចូលទៅជិត ចាប់ដៃគាត់ឲ្យក្រោកឡើង គាត់ក៏បាត់គ្រុន
Read more.
ព្រះបន្ទូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ១,២១-២៨ព្រះ‌យេស៊ូប្រោសបុរសម្នាក់ ដែលមានវិញ្ញាណអាក្រក់ចូល 21 ព្រះ‌យេស៊ូយាងចូលក្រុងកាពើ‌ណិមជាមួយពួកសិស្ស*។ នៅថ្ងៃសប្ប័ទ* ព្រះ‌យេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះ‌អង្គបង្រៀនអ្នកស្រុក។22 អ្នកដែលបានស្ដាប់ព្រះ‌អង្គងឿង‌ឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះ‌អង្គបង្រៀន ព្រោះព្រះ‌អង្គមានព្រះ‌បន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ*។23 នៅពេលនោះ ក្នុងសាលាប្រជុំ* មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ស្រែកឡើងថា៖24 «ព្រះ‌យេស៊ូជាអ្នកភូមិណាសា‌រ៉ែតអើយ! តើព្រះ‌អង្គចង់ធ្វើអ្វីយើង? ព្រះ‌អង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះ‌អង្គហើយ
Read more.
ព្រះបន្ទុលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ១,១៤-២០ព្រះ‌យេស៊ូត្រាស់ហៅសិស្សបួនរូប 14 ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំ‌ឃាំង ព្រះ‌យេស៊ូយាងទៅស្រុកកាលី‌ឡេ ហើយប្រកាសដំណឹង‌ល្អ*របស់ព្រះ‌ជាម្ចាស់។15 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះ‌រាជ្យ*របស់ព្រះ‌ជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹង‌ល្អចុះ!»។16 កាលព្រះ‌យេស៊ូយាងតាមឆ្នេរសមុទ្រកាលី‌ឡេព្រះ‌អង្គទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។17 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។18
Read more.
ព្រះបន្ទូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩
បុណ្យព្រះយេស៊ូទទួលជ្រមុជទឹកព្រះគម្ពីរដំណឹងល្អ លូកា៣,១៥-១៦.២១-២២ 15ប្រជាជននៅតែរង់ចាំហើយគេរិះគិតក្នុងចិត្ដគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រិស្ដ!។ 16លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងទឹក ប៉ុន្ដែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និង ដោយភ្លើងវិញ។ 21ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹក រួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន ស្រាប់តែផ្ទៃមេឃបើកចំហ
Read more.
ព្រះបន្ទូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩
អត្ថបទទី១ ១យ៉ូហាន ៥,១៤-២១ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ៣,២២-៣០22បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសិស្ស។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេព្រមទាំងជ្រមុជទឹកអោយបណ្ដាជនផង។ 23រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកអោយគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកអោយ។ 24កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ 25ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និង ជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជំរះកាយអោយបានបរិសុទ្ធ។ 26គេនាំគ្នាទៅជួបលោកយ៉ូហាន
Read more.
ព្រះបន្ទូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩
អត្ថបទទី១ ១យ៉ូហាន ៥,៥_១៣ ព្រះគម្ពីរដំណឹងល្អ លូកា ៥,១២_១៦ ព្រះ‌យេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា 12 ព្រះ‌យេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះ‌អង្គ គាត់ចូលមករក ហើយក្រាបថ្វាយ‌បង្គំ អោនមុខដល់ដី ទូលព្រះ‌អង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យបានជាស្អាតបរិសុទ្ធ*ផង»។ 13 ព្រះ‌យេស៊ូលូកព្រះ‌ហស្ដទៅពាល់គាត់ ទាំងមានព្រះ‌បន្ទូលថា៖
Read more.
ព្រះបន្ទូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩
អត្តបទទី១ ១យ៉ូហាន ៤,១៩_៥,៤ ព្រះគម្ពីរដំណឹងល្អ លូកា ៤,១៤_២២ អ្នកភូមិណាសា‌រ៉ែតបដិសេធមិនព្រមទទួលព្រះ‌អង្គ 14 ព្រះ‌យេស៊ូយាងត្រឡប់ទៅស្រុកកាលី‌ឡេវិញ ប្រកបដោយឫទ្ធា‌នុភាពរបស់ព្រះ‌វិញ្ញាណ ព្រះ‌នាមព្រះ‌អង្គឮល្បី‌ល្បាញពាស‌ពេញតំបន់នោះ។ 15 ព្រះ‌អង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ* គេសរសើរតម្កើងសិរី‌រុងរឿងព្រះ‌អង្គគ្រប់ៗគ្នា។ 16 ព្រះ‌យេស៊ូយាងទៅភូមិណាសា‌រ៉ែត ជាភូមិដែលព្រះ‌អង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ* ព្រះ‌អង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះ‌អង្គ។ ព្រះ‌អង្គក្រោកឈរឡើង
Read more.