ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២ ខែកម្ភៈ ឆ្នាំ២០១៩
ព្រះគម្ពីរដំណឹងល្អ លូកា ២,២២-៤០ពិធីថ្វាយព្រះ‌ឱរសយេស៊ូនៅក្នុងព្រះ‌វិហារ 22 លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារី ត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* តាមវិន័យ*លោកម៉ូសេ* បានចែងទុក អ្នកទាំងពីរក៏នាំព្រះ‌ឱរសទៅថ្វាយព្រះ‌អម្ចាស់ នៅក្រុងយេរូ‌សាឡឹម 23 ដ្បិតក្នុងក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់មានចែងទុកមកថា៖«កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះ‌អម្ចាស់»។ 24 អ្នកទាំងពីរថ្វាយយញ្ញ‌បូជា ស្របតាមក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់ ដែលតម្រូវឲ្យថ្វាយ“លលកមួយគូ ឬព្រាបស្ទាវពីរ”។ 25 នៅក្រុងយេរូ‌សាឡឹម
Read more.
ព្រះបន្ទូលថៃ្ងទី១ ខែកុម្ភៈ ឆ្នាំ២០១៩
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៤,២៦-៣៤ប្រស្នាអំពីគ្រាប់ពូជដុះ 26 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៀតថា៖ «ព្រះ‌រាជ្យ*របស់ព្រះ‌ជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវ នៅក្នុងស្រែរបស់ខ្លួន។ 27 ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ28 ដ្បិតដីធ្វើឲ្យពូជបង្កើតផលដោយខ្លួនឯង ដំបូងមានពន្លកលេចឡើង បន្ទាប់មក ក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។
Read more.
ព្រះបន្ទូលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៣,២២-៣០ព្រះ‌យេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះ‌អង្គ 22 ពួកអាចារ្យ* ដែលចុះមកពីក្រុងយេរូ‌សាឡឹមនិយាយថា៖ «អ្នកនេះមានបេល‌សេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចឲ្យ»។23 ព្រះ‌យេស៊ូត្រាស់ហៅគេមក រួចមានព្រះ‌បន្ទូលជាប្រស្នាថា៖ «តើមារ*សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត? 24 ប្រសិនបើពល‌រដ្ឋក្នុងនគរណាមួយបែកបាក់ទាស់‌ទែងគ្នាឯង នគរនោះពុំអាចស្ថិត‌ស្ថេរគង់‌វង្សតទៅមុខឡើយ។ 25 ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់‌ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិត‌ស្ថេរគង់‌វង្សដែរ។26 ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង
Read more.
ព្រះបន្ទូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩
បុណ្យរំលឹកសន្ត ធីម៉ូថេ និង ទីតូស ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៣,២០-១ព្រះ‌ញាតិ‌វង្សរបស់ព្រះ‌យេស៊ូមកនាំព្រះ‌អង្គយកទៅវិញ 20 កាលព្រះ‌យេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដា‌ជនជួប‌ជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យព្រះ‌អង្គ និងពួកសិស្ស*រកពេលបរិ‌ភោគមិនបានសោះ។ 21 ព្រះ‌ញាតិ‌វង្សរបស់ព្រះ‌អង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះ‌អង្គទៅវិញ ព្រោះគេថា ព្រះ‌អង្គវង្វេងស្មារតីហើយ។
Read more.
ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩
បុណ្យគោរពសន្តប៉ូល ជាគ្រីស្តទូតដែលកែប្រែចិត្តគំនិត#អត្ថបទទី១ កិច្ចការ ២២,៣_១៦ 6 ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះ‌ត្រចង់ ចាំងពីផ្ទៃមេឃមកជុំ‌វិញខ្ញុំ។7 ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា “សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀត‌បៀនខ្ញុំដូច្នេះ?”។8 ខ្ញុំបានសួរវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ សំឡេងនោះឆ្លើយមកខ្ញុំថា “ខ្ញុំជាយេស៊ូ អ្នកស្រុកណាសា‌រ៉ែត ដែលអ្នកកំពុងតែបៀត‌បៀន”។9 រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំ
Read more.
ព្រះបន្ទូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩
បុណ្យរំលឹក សន្ត ហ្វ្រង់ស៊ីស ដឺ សាល ជាអភិបាល និងជាគ្រូធ្យាយនៃព្រះសហគមន៍ ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៣,៧-១២មហា‌ជនមកតាមព្រះ‌យេស៊ូ 7 ព្រះ‌យេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលី‌ឡេជាមួយពួកសិស្ស*។ មានបណ្ដា‌ជនជាច្រើននាំគ្នាទៅតាមព្រះ‌អង្គ អ្នកទាំងនោះមកពីស្រុកកាលី‌ឡេ ស្រុកយូដា 8 ក្រុងយេរូ‌សាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំ‌វិញក្រុងទីរ៉ូស និងក្រុងស៊ីដូន។
Read more.
ព្រះបន្ទូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
បុណ្យរំលឹកសន្តវ៉ាំងសង់ ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៣,១-៦ព្រះ‌យេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា 1 ព្រះ‌យេស៊ូយាងចូលទៅសាលាប្រជុំ*ម្ដងទៀត នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។2 ពួកគេតាមមើលព្រះ‌យេស៊ូ ក្រែងលោព្រះ‌អង្គប្រោសបុរសនេះឲ្យជានៅថ្ងៃសប្ប័ទ* ក្នុងគោលបំណងចោទប្រកាន់ព្រះ‌អង្គ។ 3 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅកាន់បុរសស្វិតដៃ ថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯ‌ណេះ!»។ 4 បន្ទាប់មក ព្រះ‌អង្គមានព្រះ‌បន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើអំពើល្អ
Read more.
ព្រះបន្ទូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ២,២៣-២៨ព្រះ‌យេស៊ូមានអំណាចលើថ្ងៃសប្ប័ទ 23 មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះ‌យេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះ‌អង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ 24 ពួកខាងគណៈផារី‌ស៊ី*ទូលព្រះ‌យេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»។25 ព្រះ‌យេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថ‌បទមួយស្ដីអំពីការដែលព្រះ‌បាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លាន ហើយត្រូវការអាហារបរិ‌ភោគ។ 26
Read more.
ព្រះបន្ទូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩
បុណ្យរំឭកសន្តីអាញ៉ែស ជាព្រហ្មចារីនី និងជាមរណសាក្សី ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ២,១៨-២២ អំពីការតមអាហារ 18 ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហាន‌បាទីស្ដ និងពួកសិស្សខាងគណៈផារី‌ស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះ‌យេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្ស គណៈផារី‌ស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។19 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ក្នុងពិធីមង្គល‌ការ នៅពេលកូនកំលោះនៅជាមួយ
Read more.
ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩
ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ២,១-១១ពិធីមង្គលការនៅភូមិកាណា 1 បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលី‌ឡេ។ មាតាព្រះ‌យេស៊ូនៅទីនោះ 2 ហើយគេក៏បានយាងព្រះ‌យេស៊ូ និងអញ្ជើញពួកសិស្ស*របស់ព្រះ‌អង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ 3 ពេលនោះ គេខ្វះស្រាទំពាំង‌បាយជូរ។ មាតាព្រះ‌យេស៊ូទូលព្រះ‌អង្គថា៖ «គេអស់ស្រាទំពាំង‌បាយជូរហើយ!»។4 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី
Read more.