ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨

អត្ថបទទី១ បទចម្រៀង ២,៨-១៤ 
ឬ សេផានី៣,១៤-១៨ក
ព្រះបន្ទូលដំណឹងល្អ 
នាងម៉ារីទៅសួរសុខទុក្ខនាងអេលី‌សាបិត

39 នៅគ្រានោះ នាងម៉ារីប្រញាប់‌ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ 40 នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលី‌សាបិត។
41 ពេលនាងអេលី‌សាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរ‌ពេញដោយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ 42 រួចបន្លឺសំឡេងឡើងថា៖ «ព្រះ‌ជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះ‌អង្គក៏ប្រទានពរដល់បុត្រនាងដែរ។ 43 តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះ‌អម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?
44 កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ 45 នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះ‌បន្ទូល ដែលព្រះ‌អម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។