ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩

ព្រះ‌បន្ទូល​អំពី​ការ​អធិស្ឋាន (មថ ៦, ៧-១៥)
ពេល​ទូល​ទៅ​ព្រះ‌បិតា កុំ​ពោល​ពាក្យ​ច្រំ‌ដែលៗ​ឥត​ប្រយោជន៍ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ គេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះ​របស់​គេ​នឹង​ស្ដាប់​គេ។ កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌អង្គ​ទៅ​ទៀត។ អ្នក​រាល់​គ្នា​ត្រូវ​ទូល​ព្រះ‌អង្គ​ដូច​ត​ទៅ:
ឱ​ព្រះ‌បិតា​នៃ​យើង​ខ្ញុំ
ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អើយ!
សូម​សម្ដែង​ព្រះ‌បារមី​ឲ្យ​មនុស្ស​លោក
ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គខ 
សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះ‌អង្គ​បាន​មក​ដល់
សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ
បាន​សម្រេច​នៅ​លើ​ផែន‌ដី
ដូច​នៅ​ស្ថាន​បរម‌សុខ​ដែរ។
សូម​ប្រទាន​អាហារ
ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។
សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ
ដូច​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ
អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។
សូម​កុំ​បណ្ដោយ​ឲ្យ​យើង
ខ្ញុំ​ចាញ់​ការ​ល្បួង​ឡើយ
តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​មារ*​កំណាច
[ដ្បិត​ព្រះ‌អង្គ​គ្រង​រាជ្យ
ទ្រង់​មាន​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។]

14 បើ​អ្នក​រាល់​គ្នា​អត់‌ទោស​ឲ្យ​មនុស្ស​លោក ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថាន​បរម‌សុខ* ក៏​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ 15 ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​មនុស្ស​លោក​ទេ​នោះ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។

7 ពេល​ទូល​ទៅ​ព្រះ‌បិតា កុំ​ពោល​ពាក្យ​ច្រំ‌ដែលៗ​ឥត​ប្រយោជន៍ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ គេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះ​របស់​គេ​នឹង​ស្ដាប់​គេ។ 8 កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌អង្គ​ទៅ​ទៀត។ 9 អ្នក​រាល់​គ្នា​ត្រូវ​ទូល​ព្រះ‌អង្គ​ដូច​ត​ទៅ:
ឱ​ព្រះ‌បិតា​នៃ​យើង​ខ្ញុំ
ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អើយ!
10 សូម​សម្ដែង​ព្រះ‌បារមី​ឲ្យ​មនុស្ស​លោក
ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គខ 
សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះ‌អង្គ​បាន​មក​ដល់
សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ
បាន​សម្រេច​នៅ​លើ​ផែន‌ដី
ដូច​នៅ​ស្ថាន​បរម‌សុខ​ដែរ។
11 សូម​ប្រទាន​អាហារ
ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។
12 សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ
ដូច​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ
អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។
13 សូម​កុំ​បណ្ដោយ​ឲ្យ​យើង
ខ្ញុំ​ចាញ់​ការ​ល្បួង​ឡើយ
តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​មារ*​កំណាច
[ដ្បិត​ព្រះ‌អង្គ​គ្រង​រាជ្យ
ទ្រង់​មាន​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។