ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩

បុណ្យរំលឹកព្រះនាងម៉ារីនៅលូដ៍
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៦,៥៣-៥៦

៥៣ កាលព្រះយេស៊ូ និង ពួកសិស្សបានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។ ៥៤ ព្រះអង្គយាងឡើងលើគោកជាមួយសិស្សពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។ ៥៥ គេរត់ទៅគ្រប់កន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែងដែលគេឮថាព្រះអង្គគង់នៅ។ ៥៦ គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅក្នុងភូមិក្នុងក្រុង ឬ តាមស្រុកស្រែក្ដី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្ដ្រព្រះអង្គប៉ុណ្ណោះៗអស់អ្នកដែលពាល់ព្រះអង្គ បានជាសះស្បើយគ្រប់ៗគ្នា។