ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ១,២១-២៨
ព្រះ‌យេស៊ូប្រោសបុរសម្នាក់ ដែលមានវិញ្ញាណអាក្រក់ចូល

21 ព្រះ‌យេស៊ូយាងចូលក្រុងកាពើ‌ណិមជាមួយពួកសិស្ស*។ នៅថ្ងៃសប្ប័ទ* ព្រះ‌យេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះ‌អង្គបង្រៀនអ្នកស្រុក។
22 អ្នកដែលបានស្ដាប់ព្រះ‌អង្គងឿង‌ឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះ‌អង្គបង្រៀន ព្រោះព្រះ‌អង្គមានព្រះ‌បន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ*។
23 នៅពេលនោះ ក្នុងសាលាប្រជុំ* មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ស្រែកឡើងថា៖
24 «ព្រះ‌យេស៊ូជាអ្នកភូមិណាសា‌រ៉ែតអើយ! តើព្រះ‌អង្គចង់ធ្វើអ្វីយើង? ព្រះ‌អង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះ‌អង្គហើយ ព្រះ‌អង្គជាព្រះដ៏‌វិសុទ្ធ ដែលមកពីព្រះ‌ជាម្ចាស់»។
25 ព្រះ‌យេស៊ូគំរាមវិញ្ញាណអាក្រក់នោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។
26 វិញ្ញាណអាក្រក់ក៏ធ្វើឲ្យបុរសនោះ ដួលប្រកាច់‌ប្រកិន ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។
27 មនុស្ស‌ម្នាទាំងអស់ ភ័យស្រឡាំង‌កាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅវិញ្ញាណអាក្រក់ ហើយវិញ្ញាណអាក្រក់ក៏ស្ដាប់បង្គាប់លោក»។
28 ព្រះ‌កិត្តិនាមរបស់ព្រះ‌យេស៊ូល្បីខ្ចរ‌ខ្ចាយ ពាស‌ពេញតំបន់កាលី‌ឡេទាំងមូល។