ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩

អត្ថបទទី១ ១យ៉ូហាន ៥,៥_១៣
ព្រះគម្ពីរដំណឹងល្អ លូកា ៥,១២_១៦
ព្រះ‌យេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា

12 ព្រះ‌យេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះ‌អង្គ គាត់ចូលមករក ហើយក្រាបថ្វាយ‌បង្គំ អោនមុខដល់ដី ទូលព្រះ‌អង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យបានជាស្អាតបរិសុទ្ធ*ផង»។
13 ព្រះ‌យេស៊ូលូកព្រះ‌ហស្ដទៅពាល់គាត់ ទាំងមានព្រះ‌បន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។
14 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជា‌ចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន»។
15 ព្រះ‌កិត្តិនាមរបស់ព្រះ‌យេស៊ូ ល្បីសុស‌សាយកាន់តែខ្លាំងឡើងៗ។ មហា‌ជនជាច្រើនមកជុំគ្នាស្ដាប់ព្រះ‌អង្គ ព្រមទាំងសូមព្រះ‌អង្គប្រោសឲ្យខ្លួនបានជាពីជំងឺផ្សេងៗផង។
16 រីឯព្រះ‌យេស៊ូវិញ ព្រះ‌អង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន*។