ព័ត៌មាន

គ្រីស្តបរិស័ទ១៨និកាយទទួលអាហារសាមគ្គីរួមគ្នា ដើម្បីមិត្តភាពនិងសុខដុមនីយកម្មអន្តរនិកាយ
  រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សានៃក្រុជំនុំ ក្រុមប្រឹក្សា​នៃព្រះវិហារ សហគមន៍គ្រីស្តបរិស័ទ ព្រះសហគមន៍កាតូលិក និង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចំនួន១៨ក្រុមបាន​មកជួបជុំ គ្នាទទួលអាហារសាមគ្គីរួមគ្នាដើម្បីមិត្តភាព និងសុខដុម​នីយកម្មអន្តរនិកាយ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅសណ្ឋា​គារហ្គាឌែនស៊ីធីភ្នំពេញ ក្រោមអធិបតីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ីម ឆែម រដ្ឋមន្ត្រី​ក្រសួង​​ធម្មការ និងសាសនា។
Read more.
លោកអូលីវីយេ៖ “ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីបង្ហាញខ្លួននៅមុខតុលាកាព្រះជាម្ចាស់”
រាជធានីភ្នំពេញ៖ លោកអភិបាល អូលីវីយេ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលលោកធ្វើជាអធិបតី​ក្នុងពិធីបុណ្យអភិបូជា នាឱកាសបុណ្យភ្ជុំ ព្រះវិហារសន្តយ៉ូសែបផ្សារតូច កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បុណ្យ​ភ្ជុំ​បិណ្ឌ​ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរណាស់មកហើយ។ ព្រះសហគមន៍​កាតូលិក​នៅកម្ពុជាប្រារព្ធបុណ្យរួមជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីនឹករឭកដល់មរណបុគ្គល​ទាំងឡាយ។ ព្រះសហគមន៍កាតូលិកសកលប្រារព្ធបុណ្យនឹករឭកដល់សន្តបុគ្គលនៅថ្ងែទី១ ខែវិច្ឆិការ តាមប្រតិទិនរបស់ខ្លួន។ តែព្រះសហគមន៍នៅកម្ពុជាបានទទួលការអនុញាតិ​ពី​សន្តអាសនៈ មានសិទ្ធិប្រារព្ធបុណ្យនេះនៅថ្ងៃបុណ្យភ្ជុំតែម្តង។
Read more.
បុណ្យភ្ជុំយើងអធិដ្ឋានសម្រាប់មរណបុគ្គល
ខេត្តកំពត៖ ព្រះសហគមន៍កំពត-កែប ប្រារព្ធពិធីបុណ្យរំលឹកដល់មរណបុគ្គល ក្នុងអំឡុងពេល​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅឯព្រះវិហារកាតូលិកដ៏ចំណាស់មួយ ក្នុងរមណីដ្ឋានឧទ្យាន​ជាតិ​ព្រះមុនីវង្សភ្នំបូកគោ ដែលមានគ្រីស្តបរិស័ទប្រមាណជា២០០នាក់ចូលរួម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។ ព្រះសហគមន៍កាតូលិកកម្ពុជា បានទទួលការអនុញ្ញាតពីសន្តអសនៈ ក្នុងការប្រារព្ធ​ពិធីបុណ្យគោរពមរណបុគ្គលដែលត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ តាមប្រតិទិន​ព្រះសហគមន៍​កាតូលិក​​សកល មកប្រារព្ធនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណី​ជាតិខ្មែររួមជាមួយប្រជាជនកម្ពុជាទាំងអស់។ លោកបូជាចារ្យ តាវ៉ូឡា ចនលូកា ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍​កាតូលិក​ក្នុងមណ្ឌលសកម្មភាពកំពត-កែប
Read more.
កុមារចូលរួមបោះជំរំ ដើម្បីយល់ដឹងអំពីរបៀបរស់នៅ
រាជធានីភ្នំពេញ៖ កុមារ​ចំនួន៨៤នាក់​ ដែលមាន​អាយុ៨ឆ្នាំដល់​ដប់បីឆ្នាំ​មក​ពី​ព្រះសហគមន៍​ផ្សារតូច អរិយក្សត្រព្រែកតាទែន សែនសុខ និង​ស្វាយប៉ាកបាន​ចូល​រួម​ក្នុង​កម្មវិធី​បោះ​ជំរំកុមារ​នៅ​ព្រះ​វិហារសន្ត​យ៉ូសែប ផ្សារតូចក្រោម​ប្រធានបទ “កូនល្អ សិស្សល្អ និង​មិត្តល្អ” ដើម្បី​យល់​ដឹង​អំពី​របៀប​នៃការរស់នៅ និង​ទំនាក់​ទំនង​នៅក្នុង​សង្គម​​។កម្មវិធី​នេះ​ប្រព្រឹត្តឡើង​​​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​១០ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការដឹកនាំដោយ​លោក​បូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ប៉ូល រឿង​ ឆ័ត្រ​សិរី។ តាមប្រសាសន៍​របស់​លោក​បូជាចារ្យសិរី​ បាន​ឲ្យ​ដឹង​ថា ការ​បោះ​ជំរំគឺ​ជាការអប់រំទាំង​យុវជន
Read more.
លោកបូជាចារ្យ ម៉ារីយ៉ូ ហ្គេហ្ស៊ី ថ្វាយអភិបូជាលាគ្រីស្តបរិស័ទកម្ពុជា
រាជធានីភ្នំពេញ៖ លោក​បូជា​ចារ្យ​ ម៉ារីយ៉ូ ហ្គេហ្ស៊ី បាន​ថ្វាយ​អភិបូជាលាគ្រីស្តបរិស័ទ​ទាំងរស់ទាំងស្លាប់​ជាលើកចុង​ក្រោយ​មុននឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​វិល​ត្រឡប់ទៅ​បម្រើព្រះ​សហ-គមន៍​​ប្រទេស​អ៊ី​តាលី ស្រប​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រធាន​ក្រុម​សាសនទូត​ពីមេ(PIME) កាល​ពី​ថ្ងៃទី​១០ កញ្ញា ២០១៧នេះ នៅព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ បឹង​ទំពុន ដោយ​មាន​គ្រីស្ត​បរិស័​ទ​ចូលរួម​ជា​ច្រើន​កុះករ។​ ជាកិច្ច​ចាប់ផ្តើម​ អ្នកស្រី ងួន​ផល្លា តំណាង​គ្រីស្ត​បរិស័ទ បាន​ថ្លែង​អំណរគុណ​ដល់​លោក​ម៉ារីយូ ចំំពោះ​កិច្ចការ​​ប្រកាស​ដំណឹង​របស់លោក​រយៈពេល​១៧ឆ្នាំមកនេះ និង​សម្តែង​នូវ​ការ​​សោកស្តាយ​ចំពោះ​ការវិល​ត្រឡប់​ទៅវិញ។
Read more.
សិក្ខាសាលាអ្នកគ្រួមត្តេយ្យភូមិភាគភ្នំពេញ
តាកែវ៖ អ្នកគ្រូសាលាមតេ្តយ្យ ដែលមកពីសាលាមត្តេយ្យនានា ទាំង៩មណ្ឌលកម្មភាព និងអង្គការ​មួយចំនួនរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចំនួន៥៤នាក់ បានចូលរួម សិក្ខាសាលា​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅព្រះសហគមន៍កាតូលិក​សន្តី​ម៉ារីញញឹម ភូមិចំកាទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ សិក្ខាសាលាសម្រប​សម្រួល​ដោយ អ្នកស្រី ង៉ុយ ច័ន្ទគឹមដាវី
Read more.
និស្សិតនៃវិទ្យាស្ថានសន្តប៉ូលបានទទួលជ័យលាភីលេខមួយក្នុងកម្មវិធី ពានរង្វាន់ត្នោតមាស
The Church of the Holy Trinty in Kirivong always pays attention to the needy by caring for the old, sick
Read more.
ព្រះសហគមន៍សំដែងធម៌មេត្តា
The church of St. Mary of Magdala in Kilometer 11, celebrated the feast of St. Mary Magdalene the patron Saint
Read more.