ព័ត៌មាន

ក្រុមការងារ នៃក្រសួងបរិស្ថាន ចុះពិនិត្យលើព្រំដី ដែលនឹងត្រូវប្រគល់ជូន ដល់ព្រះសហគមន៍ កាតូលិកនៅបូកគោ
កំពត៖ ក្រុមការងារ នៃក្រសួងបរិស្ថាន និង ព្រះសហគមន៍សហគមន៍ បានចុះទៅដល់ទីតាំងបរិវេណព្រះវិហារកាតូលិកដ៏ចំណាស់ នៅលើកំពូលភ្នំបូកគោនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីពិនិត្យឡើងវិញ នូវព្រំដីបរិវេណព្រះវិហារ ដែលបានចុះវាស់វែងនាពេលកន្លងទៅ។ ក្រុមការងារនេះ ដឹកនាំដោយ លោក សូឃុន ឫទ្ធិគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួម ពីសំណាក់
Read more.
ពិធីសម្ភោធ ព្រះវិហារ ព្រះហឫទ័យ ព្រះបេះដូងព្រះយេស៊ូ (ព្រែកតាទែន)
  ភ្នំពេញ៖ អាគារមួយខ្នង ដែលមានបន្ទប់សម្រាប់អធិដ្ឋាន ថ្នាក់សាលាមត្តេយ្យ និងបន្ទប់ស្នាក់នៅ មានទីធ្លាទូលាយជាន់ផ្ទាល់ដី បានបើសម្ពោធ និងប្រារព្ធពិធីប្រោះទឹក ព្រះពរដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨។ ពិធីនេះប្រារព្ធទៅក្រោម អធិបតីភាពលោក អូលីវីយេ ជ្មីតអីស្ល៊េរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានវត្តមានលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង លោកបូជាចារ្យ នៃគ្រឹះស្ថានរបស់សម្តេចប៉ាបនៅកម្ពុជា
Read more.
ព្រះវិហារមួយខ្នងរួមទាំងសាលាមត្តេយ្យមួយខ្នង ដែលបានសាងនៅលើខ្នងភ្នំ
ព្រះសុីហនុ៖ ព្រះវិហារមួយខ្នងរួមទាំងសាលាមត្តេយ្យមួយខ្នង ដែលបានសាងនៅលើខ្នងភ្នំ ដែលមានទំហំដីប្រមាណជាមួយហិតា ស្ថិតក្នុងភូមិខ្លុង ទីរួមស្រុកស្រែអំបិល ខេត្តកោះកុង បានប្រារព្ធពិធីបុណ្យឆ្លង យ៉ាងឱឡារិក នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានបងប្អូនគ្រីស្តបរិស័ទ និងបព្វជិតចូលរួមជាច្រើនកុះករ។ ពេលចាប់ផ្តើមពិធីបុណ្យ លោកអ៊ុន
Read more.
ជនជាប់ឃុំក្នុង​ ខេត្តព្រះសីហនុ ទទួលការអប់រំតាមរយៈ​ អន្តរសាសនា
ព្រះសីហនុ៖​ ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។ ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះធម្មធម៌ចាន់ សុវណ្ណ
Read more.
មណ្ឌលភូមិសុខសាន្ត ស្រុកត្រាំកក់ខេត្តតាកែវ បានរៀបចំដំណើរកំសាន្ត ប្រចាំឆ្នាំសម្រាប់កុមារពិការធ្ងន់ កុមារខ្សោយសតិបញ្ញា ព្រមទាំងមាតាបិតា
ព្រះសីហនុ៖ តាមការរៀបរាប់របស់លោក កែវ ភោគ ប្រធានមណ្ឌលភូមិសុខសាន្តបានឲ្យដឹងថា នេះជាកម្មវិធីមួយរបស់ភូមិសុខសាន្ត ដើម្បីលើកទឹកចិត្តដល់កុមារជាជនពិការ និង មាតាបិតា។ ក្នុងន័យឲ្យកុមារមានកម្លាំងចិត្ត បានចូលរួមក្នុងសង្គម និងជាមួយបរិយាកាសខាងក្រៅ។ លោកថានៅភូមិសុខសាន្ត គឺបីខែម្តងមានជប់លៀង និងចុងឆ្នាំដំណើរកំសាន្តមកកំពង់សោម។ ក្នុងដំណើរកំសាន្តនេះឲ្យមាតាបិតា យកចិត្តទុកដាក់ និងបានកំសាន្តរួមគ្នា ជាមួយកូនៗ។ នាំកុមារហែលទឹក
Read more.
សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ឈ្វេងយល់អំពីការការពារបរិស្ថាន ធម្មជាតិ
ភ្នំពេញ៖ សម្ព័នអង្គការកាតូលិក ដើម្បីមេត្តាករុណានិងការអភិវឌ្ឍ ចំនួនជាង២០ ស្ថាប័ន បានជួបជុំក្នុងជំនួបប្រចាំឆ្នាំរបស់ខ្លួន នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ការជួបជុំនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអូលីវីយេ ជ្មីតហស្ល៊េរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោករ័ត្ន វីរៈ ទីប្រឹក្សានៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ បានរិះគិតលើប្រធានបទអំពីការការពារបរិស្ថាន “Laudato
Read more.
សិក្ខាសាលាស្តីអំពីបញ្ហាប្រឈម និងទស្សនវិស័យរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន
តាកែវ៖ វិទ្យាស្ថាបសន្តប៉ូល នៅស្រុកត្រាំកក់ ខេត្តតាកែវ រួមសហការជាមួយសាកលវិទ្យាល័យន័រត្រេដាំ (Notre Dame)នៃប្រទេសអូស្ត្រាលី រៀបចំសិក្ខាសាលាស្តីអំពី “បញ្ហាប្រឈម និងទស្សនវិស័យរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន” ដើម្បីបញ្ជ្រាបឲ្យសិក្ខាកាមយល់ដឹងអំពីទស្សនវិស័យ និងបញ្ហាប្រឈមក្នុងគ្រួសារនានាដែលកំពុងតែកើតមាននៅក្នុងសង្គមកម្ពុជា និងតំបន់អាស៊ាន ដោយមានអ្នកចូលរួមជាង១៦០នាក់។ សិក្ខាសាលានេះប្រព្រឹត្តឡើងរយៈពេលបីថ្ងៃ ១០ ដល់១២ មករា ២០១៨
Read more.
ព្រះសហគមន៍កាតូលិក ទទួលព្រះវិហារ ចំណាស់នៅលើកំពូលភ្នំបូកគោ ពីរាជរដ្ឋាភិបាលកម្ពុជា
កំពត៖ ព្រះសហគមន៍ទទួលព្រះវិហារចំណាស់នៅលើកំពូលភ្នំបូកគោពីរាជរដ្ឋាភិបាល ស្របពេលដែលព្រះសហគមន៍កាតូលិកកម្ពុជា ប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្រកល់ព្រះវិហារដ៏ចំណាស់មួយ នៅលើកំពូលភ្នំបូកគោ ឲ្យព្រះសហគមន៍កាតូលិកនៅកម្ពុជាមកគ្រប់គ្រង និងកាន់កាប់។ ពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ នៅមុខព្រះវិហារចំណាស់នេះ ក្នុងមណីដ្ឋានឧទ្យានជាតិព្រះមន្នីវង្ស (បូកគោ) ក្រោមអធិបតី លោកសាយ សំអាល់
Read more.
ព្រះសហគមន៍ ភូមិភាគភ្នំពេញ បើកឆ្នាំនៃគ្រួសាររយៈពេល៣ឆ្នាំ
ភ្នំពេញ៖ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយ លោក អូលីវីយេ ជ្មីតអីស៊្លែរ ជាអភិបាលព្រះសហគមន៍ បានបើកអង្គសន្និបាតស្តីអំពីឆ្នាំគ្រួសារ ដើម្បីរិះគិតអំពីក្រុមគ្រួសារតាមលទ្ធិនៃព្រះសហគមន៍កាតូលិក និងក្រុមគ្រួសារនៅក្នុងបច្ចុប្បន្នភាព។ អង្គសន្និបាតនេះប្រព្រឹត្តទៅរយៈចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ មករា ២០១៨ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានអ្នកចូលរួមជិត៣០០នាក់មកពីមណ្ឌលសកម្មភាពទាំង៩ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ តំណាងគ្រីស្តបរិស័ទមកពីភូមិភាគបាត់ដំបង និងកំពងចាម។
Read more.
ឆ្នាំថ្មី សង្គមថ្មី
ភ្នំពេញ៖ លោក​អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបាន​អញ្ជើញ​ជាអធិបតី​នៃ​ពិធីបុណ្យ​អភិបូជាអរព្រះគុណព្រះជាម្ចាស់សម្រាប់ឆ្នាំ២០១៧និង​ដើម្បី​អបអរសាទរ​ឆ្នាំថ្មីឆ្នាំ​សកល​ ២០១៨នៅ​ព្រះវិហារ​ព្រះមាតា​នៃ​សន្តិភាព (អរិយក្សត្រ) នៅថ្ងៃ​ទី​៣០ធ្នូ២០១៧នេះដោយមានលោកបូជាចារ្យ​ និង​គ្រីស្ត​បរិស័ទ​មកពី​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​រួមជា​មួយ​​មណ្ឌលសកម្មភាព​​តាកែវ​ចូលរួមជា​ច្រើន​កុះករ។ នៅក្នុងធម្មទេសនា​នៃ​​ពិធីបុណ្យ​អភិបូជាលោក​អូលីវីយេបាន​ណែនាំ​គ្រីស្ត​បរិស័ទ​ថា នៅថ្ងៃនេះ​យើង​កំពុង​ឆ្លងឆ្នាំចាស់ទៅឆ្នាំថ្មី តែក្នុង​រដូវ​បុណ្យ​ព្រះយេស៊ូ​ប្រសូតនេះ​យើង​ស្វាគមន៍​​ព្រះកុមារយេស៊ូ​នៅក្នុង​ជីវិតថ្មី ដោយដឹងថាព្រះជាម្ចាស់​បាន​ណែនាំ​មនុស្ស​ឲ្យផ្សះ​ផ្សារ​គ្នា​​ទៅជាមនុស្សថ្មី។ លោក​បន្ត​ថា សូមអញ្ជើញបងប្អូន​អង្គុយ​នៅមុខរោងព្រះយេស៊ូ​ប្រសូត​ នោះ​បងប្អូន​នឹង​ឃើញ​សង្គមថ្មី​ដែល​ចាប់​ផ្តើម​ដោយ​ក្រុមគ្រួសារ។ លោក​អភិបាល​បញ្ជាក់ថា ក្រុមគ្រួសារសុខសាន្ត នាំឲ្យ​សង្គម​សុខសាន្ត។ នៅក្នុង​ធម្មទេសនា​នេះដែរ​ លោក​អូលីវីយេ បាន​លើក​ប្រៀបធៀប​តួអង្គទាំងឡាយ​​ក្នុង​ព្រះគម្ពីរស្តីអំពី​ព្រះយេស៊ូ​ប្រសូត ដែល​មាន​លោក​យ៉ូសែប
Read more.