ព័ត៌មាន

បុណ្យប្រសិទ្ធីពរលើប្រេង នៃព្រះសហគមន៍កាតូលិក នៅកម្ពុជា
ភ្នំពេញ៖ លោកអភិបាលព្រះសហគមន៍កាតូលិកទាំងបីអង្គ លោកបូជាចារ្យកាតូលិក​ទាំងអស់ដែល​បំពេញមុខងារនៅកម្ពុជា បាន​ប្រារព្ធអភិបូជា​​ប្រសិទ្ធីពរ​លើ​ប្រេងស​ម្រាប់ព្រះសហគមន៍​ទាំងអស់​ឲ្យធ្វើ​ជាសាក្សី​​​​នៃ​ព្រះយេស៊ូ​ដែ​លជាប្រពៃណី​​ព្រះសហគមន៍កាតូលិក​ ដោយមានការចូលរួមពីសំណាក់គ្រីស្ត​បរិស័ទកាតូលិក​មកពី​ភូមិភាគ​ភ្នំពេញ ​​បាត់ដំបងនិង​កំពង់ចាម​​ជាច្រើនរយនាក់។ ពិធីនេះបានប្រារព្ធ​នារសៀលថ្ងៃទី​២០​ ខែមីនា​ ឆ្នាំ២០១៨ នៅព្រះវិហារសន្ត​សិលានិងសន្តប៉ូល​ ក្នុង​​មណ្ឌលសកម្មភាព​ភ្នំពេញថ្មី​របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។​ លោកស៊ាន់សារឿន​ ប្រធានការិយាល័យយុវជន ជំទង់ និងកុមារនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បាន​ប្រកាស​ក្នុង​ពិធី​អំពី​អត្ថន័យ​នៃ​ប្រេង​​ទាំង​បី​ប្រភេទ​​ដែល​ហែរយក​មក​ប្រសិទ្ធីពរនិង​ទុក​ជា​និមិត្តរូប​នៃ​ព្រះវិញ្ញាណ​ដែល​ជា​ព្រះ​​អំណោយ​​​​​​​​ទាន​​ពិសេស​របស់ព្រះជាម្ចាស់​ដែល​បាន​ជ្រួតជ្រាបនូវគំនិត​ព្រមទាំង​​ប្រទាន​នូវកម្លាំង​ និង​អំណរ​សប្បាយ​ដល់​អស់​អ្នក​ដែលជឿ។​ នៅពេល​តំណាង​គ្រីស្តបរិស័ទនិងជា​តំណាង​គណៈកម្មាធិការសំខាន់​ទាំងបី​​មាន​គណៈកម្មការពិធីបុណ្យ​ គណៈកម្ម​ការ​សង្គហៈ​
Read more.
អធិដ្ឋាន២៤ម៉ោងថ្វាយ ព្រះអម្ចាស់នៅក្នុង ភូមិភាគភ្នំពេញ
ភ្នំពេញ៖ ព្រះសហគមន៍កាតូលិក​​ភូមិភាគ​ភ្នំពេញ ​បាន​រៀបចំឲ្យមាន​កម្មវិធី​អធិដ្ឋាន​២៤​ម៉ោង​ថ្វាយ​ព្រះអម្ចាស់​ នាថ្ងៃទី១០និង១១មីនា២០១៨នៅ​ព្រះសហគមន៍នីមួយៗ ​តាម​មណ្ឌល​សកម្មភាពទាំង៩ ។ ​ពិធីអធិដ្ឋាននេះប្រព្រឹត្តទៅ​​​ស្របតាម​សេចក្តីអញ្ជើញ​របស់​សម្តេប​ប៉ាបហ្វ្រង់​ស៊ីស្កូដើម្បី​អធិដ្ឋាន​រួមគ្នាដោយ​នមស្ការ​នៅមុខ​​ព្រះកាយព្រះគ្រីស្ត​និងទទួលអគ្គសញ្ញា​លើកលែង​ទោស នៅតាមព្រះសហគមន៍នានា​ក្នុងពិភពលោក​ទាំងមូល។ នៅក្នុង​សារលិខិតសម្រាប់រដូវ៤០ថ្ងៃ សម្តេចប៉ាបក៏បានអញ្ជើញព្រះសហគមន៍ទាំងអស់ប្រារព្ធពិធីអធិដ្ឋានគឺ “២៤ម៉ោងថ្វាយព្រះអម្ចាស់”ដើម្បី​ដាស់តឿនម្នាក់ៗឲ្យវិលមករកព្រះជាម្ចាស់វិញ ដោយទទួលអគ្គសញ្ញាលើកលែងទោស និង នមស្ការព្រះកាយ។ ក្នុងឆ្នាំ២០១៨ “ពិធី២៤ម៉ោងថ្វាយព្រះអម្ចាស់” បានប្រព្រឹត្តទៅពីថ្ងៃសុក្រ៩មីនា ដល់ថ្ងៃសៅរ៍១០មីនា២០១៨ដោយនឹកដល់ព្រះបន្ទូលតាមទំនុកតម្កើង១៣០: ៤ “ព្រះអង្គតែងតែអត់ទោសឲ្យយើងខ្ញុំជានិច្ច”។
Read more.
សាលាអប់រំពិសេស នៃការលូតលាស់ជួយ ដល់កុមារអូទីស៊ឹម
ភ្នំពេញ៖ ពេល​ដឹង​ថា​ចៅ​ហ្នឹង​អីចឹង​ តាំង​ពី​អាយុ​២​ឆ្នាំ។ បើ​យើង​គិត​ពី​ពូជពង្សអី​គឺ​គ្មានហ្មង។ តាំង​ពី​ខ្ញុំ​កើត​មក​អត់ដែល​មាន។ ប៉ុន្តែ​បញ្ហា​ខ្ញុំ​គិត​ថា ប្រហែល​ជា​ ពីតូចមកកំហុស​របស់ម៉ាក់គេ​ខ្លះដែរ ឲ្យ​លេង​ទូរសព្ទ មើលទូរទស្សន៍”។ “វារពឹស​ហ្មង​ អត់មាន​ទំនេរសោះហ្មង។ ទំនេរតែពេលគេង​មួយទេ។ រពឹសខ្លាំង​ ហើយនៅ​ផ្ទះ​ចចេសខ្លាំង បោក​ប្រាស់​ស្អីៗ​ខ្ទេចខ្ទីអស់ហើយ។ សក់​យើង​អី​បោច​ខ្ទេចខ្ទីអស់ហើយ។ ថា​ពិបាក​ខ្លាំងហ្មង”។ “ពិបាក ដោយ​សារ​ខ្ញុំ​អត់​យល់​ពី​ជំងឺហ្នឹង។
Read more.
សិក្ខាសាលាស្តីអំពី “អាពាហ៍ពិពាហ៍”
ភ្នំពេញ៖ ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញក្រោម​ការដឹកនាំ​និង​យកចិត្ត​ទុកដាក់​​ដោយ​លោក​អភិបាល​អូលីវីយេ​ រួមជាមួយ​គណៈកម្មការគ្រួសារ​ទាំង៤បាន​រៀបចំ​សិក្ខាសាលា​ស្តី​អំពី “​អាពាហ៍ពិពាហ៍”​​ ដើម្បី​ជួយ​ឲ្យ​គ្រីស្ត​បរិស័ទ​និង​គណៈដឹកនាំព្រះសហគមន៍​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​​អាពាហ៍ពិពាហ៍​តាម​របៀបព្រះសហគមន៍​កាតូលិក​ និងតាម​ប្រពៃណីខ្មែរ។ អង្គសិក្ខាសាលានេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២ទី៣មីនា​ ២០១៨ដោយ​មាន​វាគ្មិន​មកពី​ក្រសួងធម្មការនិងសាសនាឯកឧត្តម​ សេងសុមុន្នីនិង​លោកអាចារ្យ​ អ៊ុកវាសនាព្រមទាំង​មាន​គ្រីស្ត​បរិស័ទ​មកពីព្រះសហគមន៍នានាក្នុង​ភូមិភាគ​ភ្នំពេញ​ រួមជាមួយ​តំណាង​គ្រីស្តបរិស័ទ​​នៃព្រះសហគមន៍​​​ភូមិភាគ​បាត់ដំបងនងកំពុង់ចាមចូលរួមផងដែរ។ នៅក្នុង​កិច្ចស្វាគមន៍លោក​អភិបាល​អូលីវីយេបាន​មានប្រសាសន៍ស្វាគមន៍​​ទៅ​កាន់​សិក្ខាកាម​ទាំងអស់ថា ​​ក្រុម​គ្រួសារ​​​មិនគិត​ត្រឹមតែ​ប្តីប្រពន្ធដែលរៀបការហើយ​នោះទេ តែគិត​ចាប់ពី​​យុវជន យុវនារី​ដែល​​កំពុង​រិះគិត​អំពីអាពាហ៍ពិពាហ៍​ ហើយសម្រាប់អ្នកដែល​រៀបការរួច​គឺ​​គិតពីគ្រួសារ​ដែល​មាន​ទុក្ខលំបាក គ្រួសារ​ដែល​មានសេចក្តីសុខ គ្រួសារដែលមានបញ្ហា​ ហើយ​​ទៅ​ជា​ការិយាល័យមួយយ៉ាងធំដើម្បី​ថែរក្សាជីវិត​គ្រួសារ។
Read more.
ទិវាអង្គការសហប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ-សាសនាពិភពលោកលើកទី៨
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ដោយមានការឧត្តម្ភពីអង្គការ DANMISSION បានរៀបចំទិវាអង្គការសហប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ- សាសនាពិភពលោកលើកទី៨ ក្រោមប្រធានបទ «សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍”។ នៅសណ្ឋាគារ ឡាវ៉ារេន រាជធានីភ្នំពេញ។ អង្គសិក្ខាសាលានេះប្រារព្ធឡើងនៅថ្ងៃទី ២៧ កុម្ភៈ ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តម ផ្លោក
Read more.
ភូមិភាគបាត់ដំបងទទួលបេក្ខជនបេក្ខនារី៤៩ នាក់ ក្នុងពិធីត្រាស់ហៅយ៉ាងឱឡារិក
បាត់ដំបង៖ បេក្ខជនបេក្ខនារីចំនួន៤៩ នាក់ អញ្ជើញមកពីព្រះសហគមន៍នានា ក្នុងព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានទទួលការត្រាស់ហៅយ៉ាងឱឡារិក (ជំហានទី២) ពីលោកអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍ព្រះសហគមន៍ភូមិភាគបាត់ដំបង។ ពិធីបានប្រារព្ធកាលពីព្រឹកថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនៅព្រះវិហារ ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្រុងបាត់ដំបង ដោយមានការចូលរួមពីលោកបូជាចារ្យ គ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។
Read more.
រដូវអប់រំពិសេស គឺនាំឱ្យចូលយ៉ាងជ្រៅ ក្នុងដួងចិត្តផ្ទាល់ខ្លួន ដើម្បីកែប្រែចិត្តគំនិត
ភ្នំពេញ៖ “ក្នុងពេលវេលានេះ គឺជាពេលវលាមួយ ដែលនាំឱ្យយើងម្នាក់ៗចូលយ៉ាងជ្រៅ ទៅក្នុងជីវិតផ្ទាល់ខ្លួន ដើម្បីកែប្រែចិត្តគំនិត ដោយជឿលើដំណឹងល្អ”។ លោកអភិបាលអូលីវីយេ ​ជ្មីតហស៊្លែរ បានថ្លែងដូចនេះនៅក្នុងពិធីថ្វាយ អភិបូជា នៅថ្ងៃពុធបុណ្យរោយផេះ នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច នារសៀលទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ។ តាមប្រតិទិនរបស់ព្រះសហគមន៍កាតូលិក
Read more.
លោកអូលីវីយេលើកទឹកចិត្ត ឲ្យគ្រីស្តបរិស័ទ ក្នុងឆ្នាំថ្មីយកគំរូតាមគ្រួសារដ៏វិសុទ្ធ
ភ្នំពេញ៖ ស្គធំ និងឆាប់ បានប្រគំយ៉ាងរំពងតាមទម្រង់វង់ភ្លេងម៉ុងសាយចិន វៀតណាម នៅពេលវត្តមានរបស់លោកអភិបាល អូលីវីយេ បានឈានជើងដល់ក្លោងទ្វារភូមិ​គ្រីស្តបរិស័ទ​នៅចំប៉ា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកបូជាចារ្យ​ទទួលខុសត្រូវ និង​គ្រីស្តបរិស័ទជាច្រើននាក់ ដែលរងចាំជាស្រេចហើយនះ បានមកទទួល​ស្វាគមន៍​​​លោកអភិបាល​ដោយអំណរសប្បាយ និងឱឡារិក ហើយបន្តដំណើរមកកាន់​ព្រះវិហារ​សន្តហ្វ្រង់ស្វ័រសាវីយ៉េ
Read more.
អង្គការការីតាសកម្ពុជា ប្រារព្ធទិវានៃការអធិដ្ឋាន និងការយល់ដឹងប្រឆាំង នឹងការជួញដូរមនុស្ស
ភ្នំពេញ៖ អង្គការការីតាសកម្ពុជា បានប្រារព្ធពិធីអធិដ្ឋាន នៅថ្ងៃទិវាសាកល នៃការអធិដ្ឋាន និងយល់ដឹង ប្រឆាំងការជួញដូរមនុស្ស នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងស្នាក់ការរបស់ខ្លួននាក្រុងភ្នំពេញ។ កម្មវិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកអភិបាលអេនរីកេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាអង្គការការីតាស់កម្ពុជ និងលោកបូជាចារ្យសួន ហង្សលី ជាតំណាងពេញសិទ្ធិលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំ បុគ្គលិក
Read more.
ពិធីបញ្ចុះបឋមសិលា អាគារសិក្សាបឋមសិក្សាសិល្បៈ សន្តហ្វ្រង់ស្វ័រ
តាកែវ៖ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈនេះ បានបា្ររព្ធពិធីបញ្ចុះបឋមសិលាអាគារនៃសាលាបឋមសិក្សា ចំណេះទូទៅ និងសិល្បៈ សន្តហ្វ្រង់ស្វ័រ នៅភូមិនចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិតីភាពរបស់លោក អូលីវីយេ ជ្មីតហស្ល៊េរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកនៃសាលាបឋមសិក្សាមួយនេះ និងលោកស្រី ប៉េហ្គី ម្ចាស់ជំនួយក្នុងការសាងសងអាគារនេះ។
Read more.