ព័ត៌មាន

ពិធីតែងតាំងលោក ផ្រមផុង ស៊ីហារ៉ាត់ (បងប្រុស ប៊ឺត) ជាឧបដ្ឋាក
ភ្នំពេញ៖ មនុស្សប្រមាណជាងមួយពាន់នាក់ពោរពេញទៅដោយអំណរសប្បាយ ក្នុងពិធីបីរួមគ្នា គឺពិធីតែងតាំងលោក ប៉ូល ផ្រមផុង ស៊ីហារ៉ាត់ ជាឧបដ្ឋាក ជាតិថៃក្នុងក្រុមសាសនទូតថៃ និងខួប២៥ឆ្នាំនៃវត្តមានក្រុមសាសនទូតថៃក្នុងប្រទេសកម្ពុជា រួមជាមួយពិធីបិទខួប២៥ឆ្នាំនៃព្រះវិហារសន្តយ៉ូសែបផ្សារតូច ដោយច្រៀងអរព្រះគុណ និងលើកតម្កើងព្រះជាម្ចាស់លាន់រំពងឡើង និងដោយការស្វាគមន៍អស់ពីដួងចិត្ត កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៨ នៅព្រះវិហារសន្តយ៉ូសែប(ផ្សារតូច) ភ្នំពេញ។
Read more.
សិក្ខាសាលាស្តីអំពី គ្រួសារ និង ព្រះបន្ទូល
ភ្នំពេញ៖ គណៈកម្មការអប់រំជំនឿកាតូលិកកម្ពុជា បានរៀបសិក្ខាសាលាជាអន្តរភូមិភាគ ស្តីអំពី “គ្រួសារ និង ព្រះបន្ទូល” សម្រាប់អ្នកណែនាំ អប់រំជំនឿរបស់ព្រះសហគមន៍កាតូលិកទាំងបីភូមិភាគ ដើម្បីរិះគិតអំពីក្រុមគ្រួសារ និងបញ្ជ្រាបការយល់ដឹងអំពីគរុកោសល្យនៃការអប់រំដល់អ្នកណែនាំអប់រំជំនឿ។ សិក្ខាសាលានេះបានធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ២០១៨ នៅព្រះវិហារសន្តសិលា និង សន្តប៉ូល ភ្នំពេញថ្មីដោយនឹងមានអ្នកចូលរួមប្រមាណជាង១០០នាក់។ យោងតាមសារស្វាគមន៍របស់លោកអភិបាល
Read more.
ព្រះសហគមន៍កាតូលិកប្រារព្ធខួប៦ឆ្នាំនៃការរកឃើញព្រះនាងម៉ារីពីបាតទន្លេមេគង្គ
កណ្តាល៖ ព្រះសហគមន៍កាតូលិកអរិយ្យក្សត្រ បានរៀបចំពិធីបុណ្យ​រំកខួប៦ឆ្នាំ​នៃការរកឃើញរូបសំណាកព្រះនាងម៉ារីទី ពីបាតទន្លេមេគង្គ ក្នុងភូមិអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយប្រារព្ធពិធីបុណ្យអរព្រះគុណព្រះជាម្ចាស់យ៉ាងឱឡារឹក កាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៨។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអីស្ល៊ែ និងមានគ្រីស្តបរិស័ទប្រមាណ​ជា៣០០០នាក់។ លោក អាដ្រីយ៉ាន បេនីតេស្ត ហ្គូស្តាវ៉ូ ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍តំបន់អរិយ្យក្សត្រ
Read more.
ពិធីសច្ចាប្រណិធានរបស់គ្រូអប់រំជំនឿនៅបាត់ដំបងក្រុង
ព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខដែលស្ថិតនៅបាត់ដំបងក្រុងបានរៀបចំកម្មវិធីប្រកាស់ពាក្យសច្ចាសម្រាប់គ្រូរអប់រំនឿចំនួន១៧នាក់ កាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៨ ក្រោមអធិបតេយ្យ លោកបូជាចារ្យឯកាម៉ានុច កុមារ ជាបូជាចារ្យទទូលខុសត្រូវព្រះសហគមន៍នេះ។ តាមការឲ្យដឹងពីអ្នកស្រី ស្រី សុជុំ ជាសមាជិក គណៈកម្មការ អប់រំជំនឿ នៅបាត់ដំបង ក្រុងបានឲ្យដឹងថា៖ ពិធីសច្ចាប្រណិធានគ្រូវអប់រំជំនឿគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមព្រះសហគមន៍កាតូលិកផ្សេងៗក្នុងភូមិភាគបាត់ដំបង។ អ្នកស្រីថា វាជាពិធីមួយសម្រាប់ជួយលើកទឹកចិត្តនិងការរំលឹកស្មារតីដល់គ្រូរអប់រំជំនឿទាំងអស់អោយគេមានកម្លាំងកាយចិត្ត នឹងបន្តការប្រកាស់ជំនឿក៏ដូចជា
Read more.
សូមអញ្ជើញបងប្អូនអធិដ្ឋានសម្រាប់វិញ្ញាណក្ខន្ធបងប្រុស ធារី ហិនរិច
យើងខ្ញុំសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារបងប្រុសគោរពព្រះនាងម៉ារី ដែលបានបាត់បង់រូបបងប្រុស ធារី ហិនរិច ដែលជាបុគ្គលឆ្នើមក្នុងការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូមកក្នុងប្រទេសកម្ពុជា។ បងប្រុស ធារី ហិនរិច បានបម្រើការងារនៅក្នុងប្រទេសកម្ពុជាជាមួយជនពិការ ជាពិសេសផ្នែកអប់រំសម្រាប់កុមារពិការកាយសម្បទា នៅសាលាបឋមសិក្សាឡាវ៉ាឡា ដើម្បីអោយពួកគាត់ទទួលបានអនាគតមួយល្អប្រសើរក្នុងពេលអនាគត។ ខាងក្រោមនេះជាប្រវត្តិរូបនិងវីរៈភាពរបស់បងប្រុសធារី ហិនរិច ដែលសរសេរឡើងដោយបងប្រុសភីធឺ ខារ៉ូល (Br Peter Carroll) ប្រធានក្រុមគ្រួសារគោរពព្រះនាងម៉ារី
Read more.
ពលរដ្ឋជាង ២០០ គ្រួសារទទួលជំនួយមនុស្សធម៌ពីព្រះសហគមន៍
ព្រៃវែង៖ លោកអន់តូនី ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យ លោកនាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានអញ្ជើញទៅសួរសុខទុក្ខបងប្អូននិងបាននាំយកសម្ភារប្រើប្រាស់និងគ្រឿងបរិភោគ ទៅប្រគល់ជូនបងប្អូន នៅភូមិកន្លើ និងកោះសំពៅ ក្នុងស្រុងពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី ៥ខែតុលានេះ ដែលរងគ្រោះដោយទឹកជំនន់ ចំនួនជា២៤០ គ្រួសារ ។ លោកឡាយ ប៉ូល បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកតំបន់នេះ
Read more.
ប្រជាពលរដ្ឋ៥៣២គ្រួសារ ក្នុងស្រុកពីរនៃខេត្តកណ្តាលទទួលអំណោយពី អភិបាលកាតូលិក
កណ្តាល៖​ លោក អូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​អញ្ជើញ​ចែក​សម្ភារៈ និង​គ្រឿង​បរិភោគ​ដល់​បងប្អូន​ដែលរងគ្រោះ​ដោយ​ទឹកជំនន់​នៅតាម​ដងទន្លេ​មេគង្គចំនួន​៥៣២គ្រួសារ ដែលមកពី​ភូមិ​រោងចក្រ ភូមិសំរោងធំ ស្រុកកៀនស្វាយ​ ភូមិកំពង់ចម្លង និងភូមិព្រែកដាច់ ស្រុក​លើកដែក ខេត្តកណ្តាល នាថ្ងៃទី​៤ ខែតុលា ឆ្នាំ២០១៨។ ក្រុម​​គ្រួសារ​​ប្រជារងគ្រោះទាំង​នោះទទួលបាន​សម្ភារៈ និង​គ្រឿងបរិភោគ មានដូចជា​៖
Read more.
ព្រះវិហារសន្តយ៉ូសែប ចែកអំណោយជូនអ្នកក្រីក្រក្នុងឳកាសបុណ្យភ្ជំ
ភ្នំពេញ៖ ព្រះវិហារសន្ត យ៉ូសែបភ្នំពេញ បានចែកសម្ភារៈ ជាគ្រឿងបរិភោគ មួយចំនួនដល់បងប្អូនទីទាល់ក្រ ចំនួន ជាង១២០ គ្រួសារ ដែលមកពីកន្លែងផ្សេងៗក្នុងក្រុងភ្នំពេញ។ ការប្រគល់សម្ភារៈទាំងនេះបានធ្វើនៅ ព្រះវិហារសន្តយ៉ូសែប នៃព្រះសហគមន៍កាតូលិកផ្សារតូច ក្នុងសង្កាត់ទូលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយ លោកបូជាចារ្យ ប៉ូល រឿង
Read more.
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១០២០គ្រួសារទទួលជំនួយមនុស្សធម៌ពីអង្គការការីតាសកម្ពុជា
ត្បូងឃ្មុំ៖ អង្គការការីកម្ពុជា រួមជាមួយអង្គការជាដៃគូ សហការជាមួយក្រសួងបរិស្ថាន និងអជ្ញាធរខេត្តត្បូងឃ្មុំ បាននាំយកជំនួយសង្គ្រោះបន្ទាន់ ប្រគល់ជូនប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០២០គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។ តាមលោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាស កម្ពុជា បានបញ្ជាក់ថា ៖
Read more.
យុវនារីចំនួនពីររូបស្ម័គ្រចិត្តចូលក្នុងក្រុមអ្នកបួសអ្នកស្រលាញ់ព្រះឈើឆ្កាងនៅកំពង់ចាម
កំពង់ចាម៖ យុវនារីពីររូប នៃព្រះសហគមន៍កោះរការ ស្ម័គ្រចិត្តចូលក្នុងក្រុមដូនជីកាតូលិក នៃក្រុមគ្រួសារ អ្នកស្រលាញ់ព្រះឈើឆ្កាង ដើម្បីទទួលអប់រំអំពីជីវិតអ្នកបួសក្នុងក្រុមនេះ។ ពិធីអរព្រះគុណព្រះជាម្ចាស់ និងទទួលបេក្ខនារីទាំងពីរបានប្រារព្ធទៅកាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោអធិបតីភាពរបស់ លោក អន់តូនីសាមី ស៊ូសៃរាជ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។ តាមបងស្រី អាញែ៉ស ស្រីសុជាតិ
Read more.