ព័ត៌មាន

អធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៨
ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពន់ បានរៀបចំការអធិដ្ឋានពេញមួយយប់លើកទី៧៨ ស្របតាមការណែនាំរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យមានយុវជន យុវនារីនៅកម្ពុជាឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយថ្វាយខ្លួនជាបព្វជិត បព្វជិតា បម្រើព្រះសហគមន៍ និងបម្រើបងប្អូនឯទៀតៗ។ ពិធីអធិដ្ឋានពេញមួយយប់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ដោយមានលោកបូជាចារ្យ និងក្រុមសាសនទូតផ្សេងៗ រួមជាមួយគ្រីស្តបរិស័ទបានចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី៣ មករា
Read more.
មជ្ឈមណ្ឌលវប្បធម៌ និងភាសាបរទេស ក្រុងកំពតប្រារព្ធពិធី បុណ្យព្រះយេស៊ូប្រសូត
ខេត្តកំពត៖ មជ្ឈមណ្ឌលវប្បធម៌ និងភាសាបរទេស ក្រុងកំពតជាគ្រឹះស្ថាន អប់រំនៃព្រះសហគមន៍កាតូលិក ដែលបានបង្កើតឡើង ដោយលោកបូជាចារ្យ អូលីវីយេ ក្នុងឆ្នាំ ២០០៧ បានប្រារព្វកម្មវិធី បុណ្យព្រះយេស៊ូប្រសូតនៅព្រឹកថ្ងៃទី ២២ ខែធ្នូ២០១៨ នេះ ក្រោមអធិបតីភាពរបស់លោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ តាមសម្តីកញ្ញា ញ៉ែម សុភាព
Read more.
កម្មវិធីប្រណាំងសេះ នៅព្រះសហគមន៍ចំការទៀង
ព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ប្រារព្វកម្មវិធីអបអរឆ្នាំថ្មី
ខេត្តតាកែវ៖ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹមចំការទៀង បានរៀបចំកម្មវិធីប្រកួតបង្ហោះខ្លែង ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត និងអបអរសាទរឆ្នាំថ្មី២០១៩ ក្នុងអំឡុងពេលទិឃរដូវបានចូលមកដល់។ កម្មវិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី១ មករា ២០១៩នេះ នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានលោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ មន្ត្រីរាជការចូលរួម និងប្រជាជនក្នុងឃុំគូសមកចូលរួមយ៉ាងច្រើនកុះករ។ នៅក្នុងកម្មវិធីនេះ លោកអភិបាលអូលីវីយេ មានប្រសាសន៍ថា
Read more.
បុណ្យណូអែល គឺបុណ្យនៃសេចក្តីស្រលាញ់
កំពត៖ ក្នុងធម្មទេសនា អភិបូជា ប្រារព្វពិធីបុណ្យព្រះយេស៊ូប្រសូត នៅព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី នារសៀលថ្ងៃទី ២៤ ខែធ្នូនេះ លោកបូជាចារ្យ តាវ៉ូឡា ហ្គីអានលូកា មានប្រសាសន៍ថា បុណ្យព្រះយេស៊ូប្រសូត ឬ បុណ្យណូអែលដែលយុវវ័យយើងស្គាល់គ្រប់គ្នានោះ គឺមានន័យថា ជាបុណ្យនៃសេចក្តីស្រលាញ់។ លោកបន្ថែមទៀតថា កាលដែលយើងអាចនិយាយបានថា
Read more.
សិក្ខាកាមជាជនមានពិការភាពជំនាន់ទី ៣១ ទទួល វិញ្ញាបនបត្របញ្ចប់ការសិក្សា
ខេត្តកណ្តាល៖ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនមានពិការភាព ”បន្ទាយព្រាប “ បានរៀបចំពិធីចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមជំនាន់ទី៣១ ចំនួន ៨១នាក់ ក្នុងនោះស្រីចំនួន ១៦ នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ លើមុខជំនាញវិជ្ជាជីវៈ រយៈពេលមួយឆ្នាំ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកកាព្រីអែល
Read more.
ប្រជាជនមកពិនិត្យជំងឺទូទៅនិងទទួលវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទ(B)នៅព្រះវិហារកំពង់គោ
ខេត្តកំពង់ធំ៖ ក្មេង ចាស់ ប្រុសស្រីប្រមាណជា៦០០នាក់បានមកពិនិត្យជំងឺទូទៅនិងទទួលវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទB ដោយឥតគឹតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិសិង្ហបុរី នៅព្រះវិហារសន្តីតេរេសាកំពង់គោក្រោម ដែលស្ថិតនៅក្នុងភូមិកំពង់គោក្រោម ឃុំកំពង់គោក្រោម ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១២-១៣ធ្នូ កន្លងទៅ។ តាមការអោយដឹងពីអ្នកស្រី ម៉ៅសាវៀត មន្ត្រីផ្នែកទំនាក់ទំនងនៃព្រះវិហារកំពង់គោបានឲ្យដឹងថា៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរីនេះគឺចំណាយពេលវេលាជាច្រើនទាំងកម្លាំងកាយ​ ចិត្ត សម្ភារៈ ថកវិការ មកពិនិត្យជំងឺទូទៅជូនដល់ប្រជាពលរដ្ឋ ទាំងកុមារ
Read more.
គ្រួសារពន្លឺមិត្តភាព៖ បើយើងចេះស្រឡាញ់គ្នាទៅវិញទៅមកណែនាំឲ្យគ្មានសង្រ្គាម
ភ្នំពេញ៖ ជារៀងរាល់មួយឆ្នាំម្តង គ្រួសារពន្លឺមិត្តភាពតែងតែប្រារព្ធបុណ្យរំឭកដល់ព្រះនាងម៉ារី។ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមគ្រួសារពន្លឺមិត្តភាពបានរៀបចំបុណ្យដើម្បីកោតសរសើរព្រះនាងម៉ារី និងអរព្រះគុណព្រះជាម្ចាស់សម្រាប់ខួប៥០ឆ្នាំ នៃបេសកកម្មគ្រួសារពន្លឺមិត្តភាព នៅភ្នំពេញ។ កម្មវិធីនេះធ្វើនៅផ្ទះគ្រួសារពន្លឺមិត្តភាព ក្នុងភូមិទំនប់ទឹក សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានលោកអភិបាល អូលីវីយេ ជាអធិបតី ព្រមទាំងមានការចូលរួម ពីសំណាក់
Read more.
ប្រគួតបាត់ទាត់ក្នុងក្របខ័ណ្ឌព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម
កំពង់ចាម៖ យុវជន៦ក្រុមមកពីព្រះសហគមន៍កាតូលិកផ្សេងៗក្នុងភូមិភាគកំពង់ចាមបានចូលរួមក្នុងកម្មវិធី​ប្រគួតបាត់ទាត់មិត្តភាពកាលពីថ្ងៃទី១០ធ្នូកន្លងទៅ។ លោកបូជាចារ្យផាន បូរីជាគណៈកម្មការក្នុងការប្រគួតបាល់បានអោយដឹងថា៖ជារៀង​រាល់ឆ្នាំព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមតែងតែរៀបចំការប្រគួតបាត់ទាត់ដើម្បីតម្រូវ​តាម​ចិត្តយុវជនដែលពួកគេចួលចិត្តកីឡាបាល់ប្រភេទនេះ។ ហើយម្យ៉ាងទៀតគឺចង់ឲ្យយុវជន​ទាំងនេះចេះសហការណ៍គ្នាទៅវិញទៅមក ចេះស្រលាញ់សមាជិកក្នុងក្រុម និងឲ្យគេ​យកកីឡានេះជាមិត្តភាពដោយមិនគឹតតែអំពីការប្រគួតដាក់លុយ។ លោកបូជាចារ្យបូរីបន្ថែមទៀតថា៖ក្នុងកម្មវិធីនេះគឺឃើញថាយុវជនទាំងអស់គេសប្បាយចិត្តក្នុងការ​លេងបើទោះបីជាមានការប៉ះពារគ្នាតិចតួចក៏ដោយគឺគេលេងដោយសន្តិភាពរវាងគ្នានិងគ្នា​ហើយនេះជាអ្វីដែលព្រះសហគមន៍ចង់បាន។ សកម្មភាពកីឡានេះផងដែរគឺណែ​នាំឲ្យពួកែ ចេះតស៊ូជំនះរាល់ការលំបាកដែលប្រៀបដូចជាជីវិតសព្វថ្ងៃរឺការសិក្សានិងការងារ​ដែលមិនខ្វះអ្នកដែលចាំប្រគូតប្រជែងជាមួយយើងនោះទេ ហេតុនេះយើងត្រូវតែស៊ូទ្រាំ បើទោះបីជាវាហត់ឬលំបាកយ៉ាងណាក៏ដោយប្រសិនបើយើងមានគោលដៅច្បាស់នោះយើង​ច្បាស់ជាទទួលបានជោគជ័យដូចការប្រគួតបាល់ ដូច្នេះដែរ។ យុវជន៦ក្រុមនេះគឺមានមកពីព្រះសហគមន៍កាតូលិកកោះរការ ព្រះសហគមន៍កាតូលិកផ្កាដូង មណ្ឌលយុវជនកំពង់ចាម ព្រះសហគមន៍កាតូលិកកំពង់ចាមក្រុង ព្រះសហគមន៍កាតូលិកក្តុលលើ មណ្ឌលយុវជនក្រូចឆ្មារ ។
Read more.
ជឿង មិញហ៊ីវ៖ ជីវិតខ្ញុំគឺព្រះជាម្ចាស់ជាអ្នកជ្រើសរើស
 ភ្នំពេញ៖ រាង្គកាយគឺត្រូវការអាហារប្រចាំថ្ងៃដើម្បីទ្រទ្រង់ ​។​ ចំណែកជំនឿក៏ត្រូវការបំប៉នដោយការណែនាំ អប់រំ តម្រង់ផ្លូវយ៉ាងច្បាស់ ដើម្បីឲ្យជីវិតខាងផ្លូវវិញ្ញាណធំធាត់ទៅដោយមាគ៌ាត្រឹមត្រូវ។យុវជនជឿង មិញហ៊ីវជាគ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិសន្តយ៉ូសែបផ្សាតូចបាន​ប្រាប់ឲ្យដឹងថា«អ្នកដែលណែនាំឲ្យខ្ញុំស្គាល់ព្រះជាម្ចាស់ ព្រះសហគមន៍ និងក្តីស្រ​លាញ់ដំបូងគេបង្អស់គឺលោកយាយដ៏ជាទីស្រលាញ់របស់ខ្ញុំ»។ មិញហ៊ីវមានទីលំនៅក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោកជា​កូនទីមួយ ក្នុងគ្រួសារ។ និយាយបណ្តើរទឹកមុខស្រពោនបណ្តើរ មិញហ៊ីវបានប្រាប់ឲ្យដឹងថា«ខ្ញុំព្រាត់ម្តាយឪពុក​តាំងតែមិនទាន់ដឹងក្តីដោយសារតែការលែងលះគ្នាហើយគាត់មានគ្រូសារថ្មីរៀងខ្លូន ហើយខ្ញុំត្រូវ​បានជីដូនខាងម្តាយយកមកចិញ្ចឹមបីបាច់ថែរក្សាតាំងតែពីតូចរហូតមកដល់ពេលនេះ»។ យុវជនរួបនេះបន្ថែមទៀតថា៖ខ្ញុំទទូលពិធីជ្រមុជទឹកតាំងតែពីកុមារភាពនៅព្រះវិហារផ្សាតូច
Read more.
អង្គការគ្រួសារសន្តិភាពដឹកនាំយុវជនស្ម័គ្ររចិត្តសង្ហបុរីមួយជួយសាងសង់អាគារសិក្សាមួយខ្នងនៅគៀនជ្រៃក្នុង
ខេត្តកំពុងចាម៖ ក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមមានគ្នាចំនួន ២១នាក់តាមរយៈអង្គការ YMCA ដែលជាដៃគូ​​​​​អង្គការ​គ្រួសារសន្តិភាព​​ប្រចាំនៅប្រទេសសិង្ហបុរីបានចំណាយពេល២សប្តាហ៍ ក្នុងកម្មភាពសាងសង់សាលាបឋមសិក្សាមួយខ្នង ដែលស្និតនៅក្នុងភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់​សៀម ខេត្តកំពង់ចាម។ លោកផាន បូរ៉ាជាប្រធានអង្គការគ្រូសារសន្តិភាពប្រចាំនៅកម្ពុជាបានអោយដឹងថា៖ក្នុងឆ្នាំ​២០១៨នេះគឺមានសាលារៀនចំនួន៤ដែលបានដាក់ពាក្យស្នើរសុំឲ្យជួយសាងសង់​អាគារសិក្សា តែដោយយោងទៅតាមលិទ្ធភាពនិងស្ថានភាពជាក់ស្តែងខាងអង្គការបាន​សម្រេចចិត្តជ្រើសរើសសាលាបឋមសិក្សាគៀនជ្រៃ ក្នុងព្រោះទីនោះមានសិស្សច្រើនតែខ្វះ​អាគារសិក្សា ហើយជាពិសេសគឺស្ថិតនៅក្នុងតំបន់ដាច់ស្រយាលផង។ លោកបូរ៉ាបានឲ្យដឹងបន្ថែមថា៖អាគារដែលសាងសង់នេះគឺមួយខ្នងមានបួនបន្ទប់គឺចាប់​ផ្តើម​សាងសង់ក្នុងពាក់កណ្តាលខែវិច្ឆកា ឆ្នាំ២០១៨កន្លងទៅហើយត្រូវចំណាយទឹកប្រាក់ប្រមានជា៤០០០០$សហរដ្ឋអាមេរិច ដែលថវិការនេះគឺមានការចូលរួមពីវិភាគទានទាំងក្នុងនិង​ក្រៅប្រទេស ក្នុងនោះក៏មានការចូលរួមចំណែកពីខាងសាលាមួយចំនួនផងដែល។ លោកមាស
Read more.