ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ អាទិត្យទិ២ នៃរដូវត្រណម

ព្រះគម្ពីរដំណឹងល្អ លូកា ៦,៣៦-៣៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ 36 ចូរមានចិត្តមេត្តា‌ករុណាដូចព្រះ‌បិតារបស់អ្នករាល់គ្នា ដែលមានព្រះ‌ហឫទ័យមេត្តា‌ករុណា»។
37 «កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះ‌ជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទា‌ទោសអ្នកដទៃឲ្យសោះ នោះព្រះ‌ជាម្ចាស់ក៏មិនផ្ដន្ទា‌ទោសអ្នករាល់គ្នាដែរ។ ត្រូវលើក‌លែងទោសឲ្យអ្នកដទៃ នោះព្រះ‌ជាម្ចាស់នឹងលើក‌លែងទោសឲ្យអ្នករាល់គ្នា។
38 ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះ‌ជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរ‌ហៀរ។ ព្រះ‌ជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។