ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី១១ ខែធ្នូ ២០១៨

អត្ថបទទី១ អេសាយ ៤០,១-១១
ទំនុកតម្កើង លេខ ៩៦,១-៣.១០-១២
ព្រះគម្ពីរដំណឹងល្អ ម៉ាថាយ ១៨,១២-១៤

12«តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់?។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀម ដែលបាត់នោះពុំខាន។ 13ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមចៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ 14រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យអោយអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ វិនាសបាត់បង់ឡើយ»។