ព័ត៌មានភូមិភាគកំពង់ចាម

ថុន រិទ្ឋី៖ ខ្ញុំចង់ប្រកាសដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្ត

រិទ្ឋីវ័យ២៩ឆ្នាំមានស្រុកកំណើតនៅក្នុងភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បួងឃ្មុំ ជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់ដែលមានឪពុកម្តាយជាកសិករនិងជាកាន់ពុទ្ឋសាសនាផ្លែកអ្វីតែយុវជនរូបនេះដែលដើរចេញមកជឿលើសាសនាកាតូលិកតែម្នាក់ឯងទៅវិញ?
រិទ្ឋីបានប្រាប់អំពីដំណើដើមទងនៃការផ្លាស់ប្តួរសាសនានេះថា៖«កាលពីខ្ញុំនៅក្មេងមិនទាន់យល់ន័យគឺមានការសម្រេចចិត្ត ស្តាប់បង្គាប់ តាមគ្រូរសារជាអ្នកឃុំគ្រង តែនៅពេលដែលខ្ញុំដឹងក្តីហើយគឺខ្ញុំអាចដឹងបានថាអ្វីដែលចូលចិត្តនិងអ្វីដែលមិនចូលចិត្តហេតុនេះការសម្រចចិត្តគឺស្ថិតនៅលើខ្ញុំខ្លួនឯងជាពិសេសគឺការជឿលើសាសនានេះតែម្តង»។

យុវជនរូបនេះបន្ថែមថា៖ខ្ញុំតែងតែឃើញចាស់ទុំយុវជន និងក្មេងៗមួយចំនួនតែងតែទៅព្រះវិហារាល់ថ្ងៃអាទិត្យនិងក្នុងថ្ងៃបុណ្យផ្សេងៗក្នុងព្រះវិហារខ្ញុំតែងតែចង់ទៅចួលរួមជាមួយគេតែខ្ញុំមិនហ៊ានព្រោះខ្លាច ណាមួយត្បិតតែផ្ទះនៅជិតព្រះវិហាមែនតែមិនដែលបានទៅចួលមើលគេទេបានតែនឹកស្រម៉ៃក្នុងចិត្តថាថ្ងៃណាមួយខ្ញុំនិងចូលរួមជាមួយក្រុមនោះអោយបាន។


យុវជនរូបនេះបន្តថា៖ច្រើនថ្ងៃកន្លងផុតទៅមានក្រុមយុវជនរួមនិងលោកបូជាចារ្យបានមកសួរសុខទុក្ខផ្ទះខ្លួនដោយមិនបានដឹងជាមុន មើលទៅទឹកមុខពួកគាត់រួសរាយរាកទាក ថែមទាំងមានបំណងជួយគ្រួសារអ្នកក្រីក្រដោយជួយអោយក្មេងៗមួយចំនួនក្នុងភូមិបានរៀនសូត្រ និង ស្រ្តីមេម៉ាយមានកាងារធ្វើ ចាស់ជរាទទួលបានអាហារគ្រប់គ្រាន់ តាមរយៈកិច្ចការទាំងនេះបានដក់ក្នុងចិត្តខ្ញុំអោយចង់ក្លាយជាគ្រីស្តបរិស័ទដូចគេដែរ។

យុរជនសម្បុលសរភ្នែកតឹងដូចកូនកាត់ចិនរូបនេះបន្ថែមទៀតថា៖«កាលពីមុខខ្ញុំជាយុវជនឈាមរាវគឺចូលចិត្តដើរលេង និយាយស្តីមិនសមរម្យ ខិលខួចណាសដែរ តែក្រោយខ្ញុំបានទទួលការអប់រំជំនឿរបស់ព្រះសហគមន៏កាតូលិកនេះគឺធ្វើអោយជីវិតក្មេងទំនើងម្នាក់នេះបានផ្លាស់ប្តូរស្ទើរតែទាំងស្រុងគឺយកពេលទំនេ មកខំរៀនសូត្រ និងជួយកិច្ចការព្រះវិហារដូចចាការសួរសុខទុក្ខអ្នកក្រីក្រ អ្នកជំងឺ និង រៀងចំធ្វើនេះធ្វើនោះជាមួយយុជនផ្សេងទៀតរហូតក្លាយជាយុវជនសកម្មម្នាក់ក្នុងព្រះវិហារ។

រិទ្ឋីបន្ថែមថា៖ក្នុងព្រះគម្ពីរាល់ពេលលោកទេសនាគឺនិយាយច្រើនអំពីសេចក្តីស្រលាញ់ហេតុនេះសេចក្តីទាំងនោះគឺបានបង្រៀនខ្ញុំអោយចេះបង្ហាញសេចក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកដោយមិនរើសអើងគ្នា ហើយចេះអត់ទោសអ្នកដែលខ្លួនស្អប់ ហើយខ្ញុំតែងតែយកចិត្តទុកដាក់ស្តាប់ព្រះបន្ទួលរបស់ព្រះជាម្ចាស់និងយកមករិះគឹតជាច្រចាំរហូតដល់ខ្ញុំសម្រេចិត្តបានថាការឈានជើងចូលក្នុងរង្វង់គ្រូសាររបស់ព្រះសហគមន៏កាតូលិកគឺមានន័យនាស់សម្រាប់ខ្ញុំ»។

ក្រោយបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់នៅទីក្រុងភ្នំពេញយុវជនរូបនេះបានប្រឡូកក្នុងវិស័យកាងារមួយឆ្នាំក្នុងស្ថាប័ណមួយកន្លែងនៅភ្នំពេញតែដោយសារ មើលឃើញថាខ្លួនហាក់ដូចជាឃ្លាតឆ្ងាយពីព្រះសហគមន៏ខ្លាំងទៅៗក៏សម្រេចិត្តមកធ្វើការជាមួយព្រះសហគមន៏កាតូលិកកំពង់ចាមផ្នែកអប់រំយុវជននិងកុមារក្នុងឆ្នាំ២០១៨។

រិទ្ឋីបានអោយដឹងថា៖ដោយសារតែខ្ញុំមានទំនោចិត្តខាងផ្នែកអប់រំជំនឿ និង ការបង្ហាញសកម្មភាពជាមួយយុវជន និងកុមារទើបសម្រេចថាចង់បន្តធ្វើការជាមួយព្រះសហគមន៏កាតូលិកបើទោះបីជាមានប្រាក់ខែតិចជាងកន្លែងធ្វើការចាស់ក៏ពិតមែនតែអ្វីដែល ទទូលបាននោះគឺភាពសប្បាយចិត្ត អំណសប្បាយ សេចក្តីសង្ឃឹម កម្លាំងខាងផ្លូវវិញ្ញាណ ពេញបរិបូណ៍ ហេតុនេះខ្ញុំសម្រេចថានិងខំប្រកាស់ដំណឹងល្អតាមរយៈកិច្ចកាងាររបស់ខ្ញុំដើម្បីអោយព្រះសហគមន៍កាន់តែមានភាពរីកចម្រើនឡើង។

យុវជនដែលចេញមកពីទឹកដីខេត្តត្បូងឃ្មុំរូបនេះបានអោយដឹងបន្តថា៖«ខ្ញុំតែងតែយកចិត្តទុកដាក់ក្នុងកិច្ចការអធិដ្ឋាន ការចូលរួមថ្វាយអភិបូជា ការស្តាប់ព្រះគម្ពីដំណឹងល្អជានិច្ចព្រោះខ្ញុំដឹងថាមានតែសកម្មភាពទាំងនេះទេដែលជួយខ្ញុំអោយមានជំនឿរឹងមាំ ជាពិសេសដើម្បីដាស់តឿនស្មារតីក្នុងនាមជាគ្រីស្តបរិស័ទដើម្បីកុំអោយភ្លេចព្រះជាម្ចាស់»។

រិទ្ឋីទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០១០នៅព្រះសហគមន៏កាតូលិកក្តុលលើក្នុងភូមិភាគកំពង់ចាម។ហើយបានចូលរួមសកម្មភាពជាច្រើនជាមួយព្រះសហគមន៍របស់ខ្លួនដូចជាធ្វើជាគ្រូរអប់រំជំនឿ សមាជិកក្រុមយុវជន កិច្ចការរៀបចំពិធីបុណ្យផ្សេងៗក្នុងព្រះវិហារជាដើម។

ថ្លែងអំពីក្រុមគ្រូសារវិញរិទ្ឋីប្រាប់អោយដឹងថា៖«ឪពុកនិងបងប្អូនរួមទាំងមិត្តភក្រ្តគឺមិនពេញចិត្តក្នុងការអោយខ្ញុំចូលក្នុងសាសនាកាតូលិកនោះទេគឺរហូតមានការទាស់សំដីជាមួយឪពុកស្ទើររាល់ថ្ងៃផងក៏មាន»។រិទ្ឋីបន្ថែមថា«ពុកខ្ញុំប្រឆាំងដាច់ខាតអំពីការចូលគ្រីស្តសាសនា។គឺ គាត់ជេ ស្តី បន្ទោស គ្រប់បែបយ៉ាងសឹងតែទទួលយកមិនបាន ត្បិតពួកគាត់យល់ច្រឡំថាសាសនាកាតូលិករឺការជឿលើព្រះយេស៊ូមិនអោយគោរពឪពុកម្តាយ ចាស់ទុំ និង ការអុជធូបទានជាដើម ហើយណាមួយសាសនានេះនាំមុខដោយជនបទេសផងនោះរឹតតែធ្វើអោយពួកគាត់យល់ថាបរទេសនិមយផងដែរ ក្នុងគ្រានោះគឺមានតែម្តាយម្នាក់គត់ដែលនៅគាំទ្រនិងលើកទឹកចិត្តខ្ញុំអោយបន្តជំនឿរបស់ខ្លួនទៀត»។

រិទ្ឋីថា៖«ខ្ញុំតែងតែព្យាយាមចូលទៅជិតឪពុកដោយការតាំងចិត្តគឺពន្យល់គាត់តាមអ្វីដែលខ្ញុំទទួលបានពីការអប់រំជំនឿទោះបីជាដឹងថាគាត់មិនយល់ព្រមមែនតែបន្តិចម្តងៗខ្ញុំគឹតថាគាត់ច្បាស់ជាស្តាប់ការសុំរបស់ខ្ញុំទោះបីជាត្រូវប្រើពេលបន្តិចមែន។នៅទីបំផុតឪពុកបែជាស្រលាញ់ខ្ញុំដោយយល់ចិត្តនិងដាស់តឿនខ្ញុំអោយទៅព្រះវិហារថែមទៀតថា នេះជាការបំភ្លឺផ្លូវពីព្រះជាម្ចាស់ពិតមែន»។

ក្នុងពេលបម្រើការនៅក្នុងព្រះសហគមន៏កាតូលិកយុវជនរូបនេះកាន់តែមានភាពជិតស្និតជាមួយមនុស្សជាច្រើននៅជុំវិញខ្លួនជាពិពេសកិច្ចការប្រកាស់ដំណឹងល្អហើយបានតាំងចិត្តខ្លួនយ៉ាងមុតមាំថា«ខ្ញុំចង់ក្លាយជាបូជាចារ្យម្នាក់ ព្រោះខ្ញុំគឹតថានៅប្រទេសកម្ពុជានៅមានបូជាចារ្យតិចណាស់ហេតុនេះដោយក្តីស្រលាញ់ព្រះជាម្ចាស់ខ្ញុំចង់ថ្វាយខ្លួនបម្រើព្រះសហគមន៏ដោយប្រកាស់ដំណឹងល្អអស់មួយជីវិតហើយខ្ញុំនិងស្វែងរកផ្លូវដើម្បីបានរៀនអប់រំខ្លួនរហូតបានក្លាយជាបូជាចារ្យទោះបីជាមានការលំបាកក្តី ប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅខ្ញុំសូមអោយខ្ញុំមានជំនឿរឹងមាំដើម្បីអាចសម្រេចគោលដៅនេះបាន»។

តែទោះបីជាមានការតាំងចិត្តខ្ពស់ក្នុងការចង់រៀនធ្វើជាបូជាចារ្យយ៉ាងនេះក្តីក៏យុវជនរូបនេះសូមអោយគ្រិស្តបរិស័ទទាំងអស់ជួយអធិដ្ឋានសម្រាប់ខ្លួនក្នុងការសម្រេចិត្តនេះដើម្បីអាចទៅដល់គោលដៅនិងមានជំនឿរឹងមាំថែមទៀត។

រិទ្ឋីបន្ថែមទៀតថា៖បញ្ហាអ្វីក៏ត្រូវតែមានច្រកចេញហេតុនេះសូមអ្នកដែលចង់ស្វែងយល់អំពីជំនឿទាំងអស់កុំអល់អែកក្នុងការសាកល្បងជឿទុកចិត្តលើព្រះជាម្ចាស់គ្រប់កិច្ចការទាំងអស់នោះទ្រង់និងបង្ហាញផ្លូវអោយយើងឃើញហេតុនេះសូមកុំខ្លាចអីអ្នកមានសេរីភាពក្នុងការជ្រើសរើសសាសនាដែលខ្លួនពេញចិត្តតែសំខានត្រូវសួរខ្លួនឯងថានណាជាព្រះរបស់ខ្ញុំពិតប្រាកដ?។

ដោយ៖ រឿន ស្រីម៉ាច