ព័ត៌មានភូមិភាគភ្នំពេញ

ជឿង មិញហ៊ីវ៖ ជីវិតខ្ញុំគឺព្រះជាម្ចាស់ជាអ្នកជ្រើសរើស

 ភ្នំពេញ៖ រាង្គកាយគឺត្រូវការអាហារប្រចាំថ្ងៃដើម្បីទ្រទ្រង់ ​។​ ចំណែកជំនឿក៏ត្រូវការបំប៉នដោយការណែនាំ អប់រំ តម្រង់ផ្លូវយ៉ាងច្បាស់ ដើម្បីឲ្យជីវិតខាងផ្លូវវិញ្ញាណធំធាត់ទៅដោយមាគ៌ាត្រឹមត្រូវ។
យុវជនជឿង មិញហ៊ីវជាគ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិសន្តយ៉ូសែបផ្សាតូចបាន​ប្រាប់ឲ្យដឹងថា«អ្នកដែលណែនាំឲ្យខ្ញុំស្គាល់ព្រះជាម្ចាស់ ព្រះសហគមន៍ និងក្តីស្រ​លាញ់ដំបូងគេបង្អស់គឺលោកយាយដ៏ជាទីស្រលាញ់របស់ខ្ញុំ»។

មិញហ៊ីវមានទីលំនៅក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោកជា​កូនទីមួយ ក្នុងគ្រួសារ។

និយាយបណ្តើរទឹកមុខស្រពោនបណ្តើរ មិញហ៊ីវបានប្រាប់ឲ្យដឹងថា«ខ្ញុំព្រាត់ម្តាយឪពុក​តាំងតែមិនទាន់ដឹងក្តីដោយសារតែការលែងលះគ្នាហើយគាត់មានគ្រូសារថ្មីរៀងខ្លូន ហើយខ្ញុំត្រូវ​បានជីដូនខាងម្តាយយកមកចិញ្ចឹមបីបាច់ថែរក្សាតាំងតែពីតូចរហូតមកដល់ពេលនេះ»។

យុវជនរួបនេះបន្ថែមទៀតថា៖ខ្ញុំទទូលពិធីជ្រមុជទឹកតាំងតែពីកុមារភាពនៅព្រះវិហារផ្សាតូច ហើយទទួលការរៀនអប់រំជំនឿរយៈពេល៧ឆ្នាំទើបមានសិទ្ធទទូលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ «ខ្ញុំអរគុណលោកយាយដែលណែនាំឲ្យខ្ញុំស្គាល់ព្រះជាម្ចាស់ជានរណា ព្រោះខ្ញុំ​មានភាពកក់ក្តៅជាខ្លាំងដូចជា ពេលខ្ញុំពិបាកចិត្ត គឺអាចអធិដ្ឋាន ជាពិសេសមានព្រះសហគមន៍ដែលណែនាំឲ្យខ្ញុំជួបមនុស្សល្អៗជាច្រើន គ្រីស្តបរិស័ទចេះនិយាយលើកទឹកចិត្ត​គ្នាទៅវិញទៅមកហេតុនេះខ្ញុំមិនភ័យខ្លាចទៅ»។

មិញហ៊ីវជាយុវជនសកម្មក្នុងកិច្ចការព្រះវិហារ ដូចជា ជាអន្នកបម្រើរអាសនៈ សមាជិកក្រុម​ចម្រៀង សមាជិកក្រុមយុវជន ជាគ្រូអប់រំជំនឿ និងស្ម័គ្រចិត្ត ពេលទៅចួលរួមជាមួយព្រះហគមន៍ផ្សេងៗ​តាមសេចក្តីត្រូវការរ​បស់ព្រះសហគមន៍ជាដើម។

យុវជនវ័យ២៣ឆ្នាំរូបនេះបន្ថែមទៀតថា«ខ្ញុំទទួលស្គាល់ថាព្រះសហគមន៍នៅប្រទេសកម្ពុជា​កាន់តែរីកចម្រើនទៅមុខជាលំដាប់ តែក្នុងនោះឃើញថានៅខ្វះធន់ធាន ជាពិសេសអ្នកដែលប្រកាស់ដំណឹងល្អហេតុនេះប្រសិនបើអ្នកជំនាន់ក្រោយៗមិនចាប់អារម្មរណ៍អំពី​បញ្ហា​នេះទេនៅថ្ងៃអនាគត់យើងបាត់គ្រីស្តបរិស័ទ»។

មិញហ៊ីវបន្តថាពេលខ្លះយើងម្នាក់ៗរវស់រកស៊ី ធ្វើការរកលុយ សឹងតែរកពេលសម្រាកមិនបានតែទោះជាយ៉ាងនេះក្តីសូមកុំ​ភ្លេចថាខ្លួនជានរណា?ហើយនរណាជាព្រះរបស់យើង?ចំណាយពេលវេលាតែបន្តិចបន្ទួច​សម្រាប់ព្រះជាម្ចាស់វាមិនខាតបង់អ្វីច្រើននោះទេជាពិសេសការចូលរួមថ្វាយអភិបូជា។

មិញហ៊ីវបញ្ចប់ការសិក្សាជំនាញផ្នែក(Beauty Salon)នៅអង្គការភាពញញ្ញឹមនៃកុមារដែលហៅកាត់ថា(PSE)ក្នុងកំឡុងឆ្នាំ២០១៥។ សព្វថ្ងៃកំពុងបំពេញការងារក្នុងហាងកែសម្ភស្សមួយកន្លែងនៅភ្នំពេញ។

យុវជនរូបនេះបន្ថែមទៀតថា«ខ្ញុំលើកទឹកចិត្តដល់បងប្អូនកំព្រាទាំងអស់សូមកុំអស់សង្ឃឹម​ក្នុងជីវិតគឺត្រូវតស៊ូរកវិធីដើម្បីបានរៀនសូត្រហើយជាពិសេសសូមកំមើលរំលងព្រះជាម្ចាស់​ព្រោះទ្រង់ជាចំណែកមួយនៃសេចក្តីសង្ឃឹម និងភាពរឹងមាំក្នុងជីវិតយើង បើទោះបីជាគ្នាន​នរណាគេចង់រាប់រកនិងត្រូវការយើងតែមានព្រះជាម្ចាស់ដែលយើងអាចនិយាយជាមួយ​ សុំសេចក្តីសង្ឃឹម និងនៅជាមួយយើងគ្រប់ពេលហើយក៏គ្នានថ្ងៃបោះបង់យើងចោលឡើយ»។

ដោយស្រលាញ់ជីវិតនិងការចែករំលែកមិញហ៊ីវបានស្ម័គ្រចិត្តទៅជួយបម្រើរព្រះសហគមន៍​នៅប្រទេសចិនតាមរយៈក្រុម(Jesus Youth)រយៈពេលមួយឆ្នាំកាលពីដើមខែធ្នូកន្លងទៅ។ យយុវជនរូបនេះសង្ឃឹមថាការចុះទៅបំពេញបេកកម្មនៅប្រទេសចិនគឺលោកនិងឈ្វេងយល់អំពីជំនឿ អំពីពិធីការនៅក្នុងការរៀបចំកម្មវិធីផ្សេងៗ និងការប្រកាស់ដំណឹងល្អ ដើម្បីយកមកចែករំលែកក្នុងព្រះសហគមន៍របស់ខ្លួនក្រោយពេលត្រឡប់មកវិញ។ ដោយ៖ រឿន ស្រីម៉ាច